ភ្នំពេញ៖ នៅក្នុងPage Facebookរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់យកប្រាក់ពីប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់នៅលើផ្លូវជាតិលេខ៤ មក យើងឃើញថាការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពកាន់តែងាយស្រួលជាងមុន និងធ្វើអោយពួកគាត់សប្បាយរីករាយគ្រប់ៗគ្នា។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅរកស៊ីលក់ដូរនៅជិតបញ្ជរគឺសប្បាយចិត្តខ្លាំងណាស់ ព្រោះពេលនេះពួកគាត់បានទទួលភ្ញៀវមក ទទួលទាន នៅទីនេះកាន់តែមានចំនួនច្រើនឡើង។ សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ទាំងអស់គ្នាគ្រប់ពេលវេលា។
ផ្លូវជាតិលេខ៤គឺជាផ្លូវដែលមានសារៈសំខាន់បំផុតសម្រាប់ការធ្វើដំណើរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជាផ្លូវជាតិសម្រាប់បំរើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើននៅក្រោមម្លប់សន្តិភាព និងការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ៕
ដោយ៖ សុវណ្ណារ៉ា