​លោក​ អូ​ស្មាន​ ហា​ស្សាន់​ ៖​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ វិហារ​ឥ​ស្លា​ម​១​ខ្នង​ចំណាយ​ថវិកា​ជាង​៧​ម៉ឺន​ដុល្លារ​ នៅ​ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ វិហារ​ឥ​ស្លា​ម​ថ្មី​មួយ​ខ្នង​ ដែល​មាន​ទំហំ​ ១៥​ គុណ​នឹង​ ២០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ជៀស​ទី​២​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​មានការ​ ចូលរួម​ពី​លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ ជា​រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយ​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ ។​

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​៖​ វិហារ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ ដោយ​ចំណាយ​ ថវិការ​សរុប​អស់​ ៧៧.៩០០​ដុល្លារ​អា​មេ​រិ​ក​ និង​ ប្រាក់​រៀល​ ៧.៧៨៦.០០០​ រៀល​។​ ទឹកប្រាក់​នៃ​ការ​ចំ​ ណាយ​ សម្រាប់​ការ​កសាង​នេះ​ ទទួល​បាន​ពី​សប្បុរសជន​ ក្នុងស្រុក​និង​ ក្រៅ​ស្រុក​ ពិសេស​បានការ​ជួយ​ឧបត្ថម្ភ​ ពី​សប្បុរសជន​ លោក​ជា​ សុ​ផា​រ៉ា​ ដោយ​លោក​បាន​ចំំ​ំ​ណាយ​ថវិកា​ ចំនួន​ ២៧០០​ ដុល្លារ​ សម្រាប់​ទិញ​ដី​ ។​ ក្រៅពី​នេះ​ គឺជា​ថវិការ​របស់​សប្បុរសជន​ម៉ា​ឡេ​ស៊ី​ និង​មួយ​ផ្នែក​ទៀត​ ជា​ការ​ចូលរួម​ថវិកា​ បដិភាគ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​។​

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ ក៍បាន​កោត​ សរសើរ​ដល់​សប្បុរសជន​ថា​ សមិទ្ធផល​នេះ​ជាម​ហា​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​សម័យ​តេ​ជោ​ ក្រោម​ការ​ ដឹកនាំ​របស់​ សម្តេច​តេ​ជោ​ ប្រទេស​ជាតិ​ អភិវឌ្ឍន៍​ គ្រប់​វិស័យ​ ប្រជាពលរដ្ឋ​មាន​សុខ​សន្តិភាព​ សេរីភាព​។​ ជាក់ស្តែង​ ជា​គោលនយោបាយ​លុប​បំបាត់​ ភាព​ក្រីក្រ​របស់​រាជ​ រដ្ឋាភិបាល​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​យើង​ មាន​ជីវភាព​ធូរធារ​ប្រសើរ​ឡើង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

​លោក​បន្ត​ថា​ នៅ​ថ្ងៃនេះ​ទៀត​សោត​ សហគមន៍​ភូមិ​ជៀស​ទី​២​ បាន​ទទួល​សមិទ្ធផល​ថ្មី​មួយទៀត​ ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ ដោយសារ​តែ​ប្រទេស​ជាតិ​ មាន​សុខ​សន្តិភាព​ ម្ចាស់​ជំនួយ​នានា​ បាន​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ ទើប​អំណោយ​គ្រប់​បែប​យ៉ាង​ ត្រូវ​បាន​នាំ​មក​ជូន​ដល់​សហគមន៍​យើង​ ចូលរួម​លុប​បំបាត់​ភាព​ក្រីក្រ​ លើកកំពស់​វិស័យ​សាសនា​ និង​ វិស័យ​អប់រំ​ ក៏​ដូច​ជា​វិស័យ​នានា​ ផ្សេង​ទៀត​ផង​ដែរ​។​

​ក្នុង​ឱកាស​នេះ​ដែរ​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៍បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​តេ​ជោ​ និង​ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​រួម​មាន​ ឧបត្ថម្ភ​ វិហារ​២​លាន​រៀល​ យុវជន​កាកបាទ​ ក្រហម​ ៥០​នាក់​ យុវជន​កាយ​រិ​ទ្ធ​៥០​នាក់​ យុវជន​ ស​.​ស​.​យ​.​ក​ ៥០​នាក់​ យុវជន​សមាគម​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា​ (​សយ​មក​)​ ១៦​នាក់​ ម្នាក់ៗ​ថវិកា​ ១​ម៉ឺន​រៀល​ គ្រូបង្រៀន​ឥ​ស្លា​ម​ ២​នាក់​ ម្នាក់ៗ​ សារុង​១​ ថវិកា​ ២​ម៉ឺន​រៀល​ សិ​ស្សា​ នុ​សិស្ស​ ៨៣​នាក់​ ម្នាក់ៗ​ទទួល​បាន​ សៀវភៅ​២​ក្បាល​ ប៊ិ​ច​១​ដើម​ ថវិកា​ ២​ពាន់​រៀល​ និង​ ចាស់ជរា​ ស្ត្រី​មេម៉ាយ​ ជន​ពិការ​ ៤២​នាក់​ ក្នុង​ម្នាក់​ សារុង​១​ និង​ ថវិកា​២​ម៉ឺន​រៀល​៕​

image_1

image_8

image_7

image_6

image_5

image_4

image_3

image_2

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print