សម្តេចតេជោៈ ប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ជាពិសេសឆ្លងកាត់កន្លែង “លោកយាយម៉ៅ” នៅពេជ្រនិលនេះ តែងតែចុះបន់ស្រន់សុំសេចក្តីសុខសប្បាយ ក្នុងការធ្វើដំណើរទៅមក និងសុំលាភសុំសំណាង

ចែករំលែក៖

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ក្នុងFacebookថា ប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ជាពិសេសឆ្លងកាត់កន្លែង “លោកយាយម៉ៅ” នៅពេជ្រនិលនេះ តែងតែចុះបន់ស្រន់សុំសេចក្តីសុខសប្បាយ ក្នុងការធ្វើដំណើរទៅមក និងសុំលាភសុំសំណាង។

លោកយាយម៉ៅ ត្រូវបានចាត់ទុកថាជាទីសក្ការៈដែលពលរដ្ឋមានជំនឿជាយូរយារណាស់មកហើយ ចំពោះបារមីលោកយាយដែលតែងតែថែរក្សាការពារពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនេះទៅតាមបណ្តាខេត្តនានា ជាពិសេសអ្នកធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា។ ទីសក្ការៈបូជានេះមិនត្រឹមតែជាកន្លែងគោរពបន់ស្រន់របស់អ្នកដំណើរនិងទេសចរប៉ុណ្ណោះទេ តែថែមទាំងជាកន្លែងផ្តល់ការងារ និងមុខរបរទទួលទានមួយចំនួនដល់ប្រជាពលរដ្ឋរស់នៅទីនេះអោយមានជីវភាពរស់នៅល្អប្រសើរទៀតផង ចាប់តាំងពីប្រទេសជាតិយើងមានសុខសន្តិភាពមក។

សូមជនរួមជាតិធ្វើដំណើរឆ្លងកាត់ទីនេះមានសុខសុវត្ថិភាពទាំងអស់គ្នា ហើយសូមបើកបរដោយប្រុងប្រយ័ត្នគ្រប់ពេលជានិច្ច៕

12803293_962646577117173_8908050303729473815_n

12670403_962653773783120_2462419902507236982_n

12805943_962648063783691_2819180454553029055_n

12804887_962685760446588_7101087817837657052_n

12802930_962653653783132_7400585842520290335_n

12801365_962649763783521_6801537162743153509_n

12803158_962653910449773_3227337797387183836_n

12806043_962653643783133_2233112907774222178_n

12794396_962653693783128_465137212260735187_n

12799005_962646853783812_1432767590984249881_n

12805818_962653950449769_7705081284004055528_n

12794557_962646553783842_6721132610222470862_n

12801529_962653887116442_6194186681199253648_n

12801526_962646673783830_8029398307467999006_n

12321596_962646803783817_4948269148402602774_n

12794570_962646640450500_2448147921358911979_n

12806165_962646860450478_5718376999991530352_n

12794341_962646743783823_2215384346467909750_n

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print