ក្រុងព្រះសីហានុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសេដ្ឋកិច្ចជាតិដ៏សំខាន់តែមួយគត់របស់កម្ពុជា ដែលមានទីតាំងនៅទិសនិរតី ចំងាយ២៣០គម ពីរាជធានីភ្នំពេញ។ កំពង់ផែនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៩៥៦ និងចាប់ដំណើរការនៅ ឆ្នាំ១៩៦០។ មកទល់ពេលនេះ កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុត្រូវបានរៀបចំអភិវឌ្ឍន៌ និងបំពាក់ទៅដោយគ្រឿងចក្រ និងម៉ាស៊ីនទំនើបៗក្នុងការសម្រួលដល់ការនាំចេញនូវទំនិញក្នុងស្រុកទៅបរទេស និងនាំចូលមកវូវសំភារៈបរិក្ខារជាច្រើនសម្រាប់អភិវឌ្ឍន៌ប្រទេស។ កំពង់ផែក្រុងព្រះសីហនុ គឺបានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជាអោយកាន់តែរីកលូតលាស់ខ្ពស់ទៅមុខ។
ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជារីកចម្រើនទៅមុខជាបន្តបន្ទាប់៕
...
ដោយ៖ សុវណ្ណារ៉ា