ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស និងលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ កុម្ភះ២០១៦ បានរួមគ្នាធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែង៤គីឡូម៉ែត្រ តភ្ជាប់ចាប់ពីផ្លូវជាតិលេខ៤ ដោយឆ្លងកាត់សង្កាត់កំបូលរាជធានីភ្នំពេញនិងឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាលរហូតដល់ភ្នំប្រសិទ្ធ ។
លោកគឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទរាជធានីភ្នំពេញបានឲ្យដឹងថា៖ ផ្លូវបេ តុង១ខ្សែនេះ ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ជាប់នឹងព្រំប្រទល់ ឃុំបែក ចាន ស្រុកអង្គស្នូល ខេត្តកណ្តាលដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ និងប្រែក្លាយមុខមាត់តំបន់មួយដែលមិនធ្លាប់មានផ្លូវបេតុងឲ្យមានផ្លូវបេតុងនិង បង្ខិតទីប្រជុំជនឲ្យខិតជិតគ្នា។ផ្លូវនេះមានប្រវែងសរុប១៧គីឡូម៉ែត្រកន្លេះ ហើយការស្ថាបនាត្រូវ បានចែកចេញជា៣ដំណាក់កាល ។ ដោយសារផ្លូវនេះ មានសក្កដានុពលខ្លាំងខាងផ្នែក ទេសចរ និងសេដ្ឋកិច្ច ពិសេសមានភាពមមាញឹកក្នុងការធ្វើចរាចរផងនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក៏បានផ្តល់អនុសាសន៏ឲ្យសាលារាជធានីភ្នំ ពេញនិងសាលាខេត្តកណ្តាលធ្វើការស្ថាបនាផ្លូវនេះជាផ្លូវបេតុងតែម្តងដោយគ្រោងប្រើ ពេលវេលាស្ថាបនាក្នុងរយះពេល១២០ថ្ងៃគិតពីថ្ងៃបើកការដ្ឋាន។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ. បានបញ្ជាក់ថា៖ ថ្វីត្បិត តែព្រំប្រទល់រដ្ឋបាលត្រូវបានខណ្ឌចែកគ្នាសំរាប់ការគ្រប់គ្រងរវាងខេត្តកណ្តាល និង រាជ ធានីភ្នំពេញក្តី តែការសហការអភិវឌ្ឍន៏គឺយើងនៅតែធ្វើ និងរួមគ្នាទប់ស្កាត់រាល់បទល្មើស និងជនល្មើសទាំងឡាយដែលឆ្លងកាត់ភូមិសាស្ត្រ ហើយសំងំលាក់ខ្លួនធ្វើសកម្មភាពល្មើស ។ លោកប៉ាសុជាតិវង្ស បានធ្វើការ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវ ដែលត្រូវស្ថាបនានេះ សូមចូលរួមសហការជាមួយក្រុមការងារធ្វើផ្លូវ និងជួយសំរួលផល ប៉ះពាល់មួយចំនួនផងដែរ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោ បាយភូមិសង្កាត់មានសុវត្ថិភាព ទប់ស្កាត់រាល់បទល្មើសដែលកើតមានក្នុងមូលដ្ឋាន។
ពាក់ពន្ធ័នឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនេះដែរ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នៅខែមិនាខាងមុខនេះ គណៈបញ្ជា ការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាកា ឯកភាពខេត្តកណ្តាល នឹងបើកកិច្ចប្រជុំរួមគ្នាដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាទប់
ស្កាត់រាល់បទល្មើសឆ្លងភូមិសាស្ត្រឲ្យសំរេចបានលទ្ធផលល្អ និងទាន់ពេលវេលា។
លោក ប៉ា សុជាតិវង្ស រួមជាមួយមន្ត្រីជំនាញ និង អាជ្ញាធរដែនដីបានចុះទៅពិនិត្យមើលទីតាំងគំរោងសាងសង់ផ្លូវថ្មើរជើងហោះពីលើផ្លូវជាតិលេខ៤ ស្ថិតនៅត្រង់ចំណុចផ្សារជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សូមបញ្ជាក់ថា៖ ចំណុចផ្សារជម្ពូវន្ត័នេះ ចរាចរមានសភាពមមាញឹកខ្លាំងព្រោះជាចំណុចផ្សារ និងសាលារៀនដែលបង្កឲ្យកកស្ទះចរាចររាល់ពេល និងបង្កគ្រោះថ្នាក់ចរាចរក៏ញឹកញាប់ណាស់ដែរ។. ដោយមើលឃើញចំណុចនេះហើយ ទើបសាលារាជធានីភ្នំពេញសំរេចស្ថាបនា ផ្លូវថ្មើ ជើងហោះនៅចំណុចនេះ។នេះជាគំរោងស្ថាបនាផ្លូវថ្មើរជើងហោះលើកដំបូងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ពានអាកាសចំនួន៤កន្លែងត្រូវបានស្ថាបនារួចហើយ និងកំពុងដាក់ឲ្យធ្វើ ចរាចរសព្វថ្ងៃនេះ។ ការដោះ ស្រាយបញ្ហាកកស្ទះចរាចរដែលកំពុងកើត មានឡើងរាល់ថ្ងៃ រួមទាំងការពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី គឺជាកត្តាចំបងមួយក្នុង ចំណោមកត្តាប្រ ឈមជាច្រើនទៀត ដែលសាលារាជធានីភ្នំពេញកំពុងតែខិតខំដោះ ស្រាយ និងបញ្ជ្រាបកា យល់ដឹងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្ត។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការរាជធានីភ្នំពេញបានអោយដឹងថា ក្នុងផែនការរៀបចំលំហូរចរាចរអោយបានល្អប្រសេីរនៅផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។នៅក្នុងឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ដែលគម្រោងនឹងស្ថាបនាផ្លូវសម្រាប់៣ខ្សែរថយន្តទៅ ៣ខ្សែរថយន្តមក និងផ្លូវសម្រាប់ទោចក្រយានយន្ត ១ខ្សែទៅ១ខ្សែមកសងខាង ព្រមទាំងដាក់លូប្រអប់និងលូចំហសងខាង និងតម្លេីងបង្គោលភ្លេីងបំភ្លឺផ្លូវព្រែកជា២។
លោកសាំ ពិសិដ្ឋ បានអោយដឹងទៀតថា ដេីម្បីសម្រួលសុវត្ថិភាពធ្វេីដំណេីរឆ្លងកាត់ផ្លូវដល់សិស្សានុសិស្សនៃសាលាបឋមសិក្សានិងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត និងដល់ប្រជាពលរដ្ឋសងខាងផ្លូវ សាលារាជធានីភ្នំពេញ នឹងស្ថាបនាស្ពានអាកាសថ្មេីរជេីងឆ្លងកាត់ពីលេីផងដែរ ៕
ដោយ៖ សំរិត