លោក គន់ គីមៈ ត្រូវចំណាយពេលវេលាឲ្យបានច្រើន ដើម្បីចុះស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន

ចែករំលែក៖

ឧត្តរមានជ័យៈ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទ ត្រូវចំណាយពេលវេលាឲ្យបានច្រើន ដើម្បីចុះស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រសាសន៏ក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចដល់ មន្រ្តីក្រុម ការងារគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីស្វែងរកប្រជាប្រិយភាព សម្រាប់គណបក្សប្រជាជនកម្ពុជាឈានទៅរកជ័យជម្នះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ខាងមុខនេះ។
លោក គន់ គីម បញ្ជាក់ថា សមាជិកបក្សគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អជានិច្ច ដោយចាត់ទុកខ្លួនជាអ្នកបម្រើប្រជាជន ស្វែងយល់ពីសុខទុក្ខប្រជាជន តាមរយៈការបើកវេទិកាសាធារណៈ ដើម្បីស្តាប់មតិ និង បំណងប្រាថ្នារបស់ប្រជាជន និងដោះស្រាយសំណូមពររបស់ ប្រជាជនទៅតាម លទ្ធភាពជាក់ស្តែង។ ជាមួយនោះ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់ឲ្យបាននូវ អំពើចោរកម្ម ការប្រព្រឹត្តិល្បែងស៊ីុសងគ្រប់ប្រភេទ និងការសេពគ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនជាដើម។ សុខ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print