ខេត្តកណ្តាល , ពលរដ្ឋដែលធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ២១បេ ក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទីនោះ បានស្នើដល់សមត្ថកិច្ច អាជ្ញាធរ ពិសេសអភិបាលស្រុកស្អាង មេត្តាពិនិត្យទៅលើរថយន្តធុនធំដឹកខ្សាច់ដែលបានដឹកជញ្ជូនខ្សាច់ ចេញពីទីតាំងស្តុកខ្សាច់ជាច្រើនកន្លែង នៅក្នុងស្រុកស្អាង បានធ្វើអោយខ្សាច់ជ្រុះពេញលើផ្លូវជាតិ ហុយត្រលោម និងគជាពំនូកតាមដងផ្លូវ ។ ជាក់ស្តែងដូចមាននៅក្នុងរូបភាពខាងលើនេះ ខ្សាច់គជាពំនូកនៅលើផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខសាលាស្រុកស្អាងនេះតែម្តង វាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវ២១បេនេះ។
ប្រជាពលរដ្ឋបានលើកឡើងថា, មិនគួរណាអាជ្ញាធមូលដ្ខានមានភាពធូររលុង ឲ្យខាងក្រុមហ៊ុនដឹកតាមអំពើចិត្ត ហើយគ្មានការគ្របអោយបានត្រឹមត្រូវនោះឡើយ៕
...
ដោយ, សិលា