សម្ដេចក្រឡាហោម ស ខេង: បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅ!

ចែករំលែក៖

ភ្នំពេញ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអោយដឹងថា, នៅថ្ងៃនេះខ្ញុំ ព្រះករុណាខ្ញុំ សូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងខែមករា ឆ្នាំ២០២១នេះ ដូចមានភ្ជាប់ក្នុងរបាយការណ៍ខាងក្រោម។

ដូចរបាយការណ៍បានបង្ហាញជូននេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមការយល់យោគខ្ពស់ពីបងប្អូនជនរួមជាតិ ចំពោះមតិយោបល់ សំណូមពរ និងកង្វល់មួយចំនួនដែលមិនទាន់បានដោះស្រាយចប់រួចរាល់ ឬកំពុងស្ថិតក្នុងការដោះស្រាយនៅឡើយ ដោយខ្ញុំព្រះករុណាខ្ញុំនឹងខិតខំសហការ និងជំរុញ ដើម្បីឈានទៅបញ្ចប់កិច្ចការនៅសេសសល់នេះជាបន្តទៀត។

សម្ដេចមានប្រសាសន៍ទៀតថា, ជាថ្មីទៀត ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ។

ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរព្រះគុណ និងអរគុណព្រមទាំងសូមលើកទឹកចិត្តខ្ពស់ ចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់ខ្ញុំព្រះករុណា ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាឪសង្គមជាតិយើងបន្តទៀត៕

សូមអរព្រះគុណ និងសូមអរគុណ!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print