ឡូយម្លេះ ! កូនសិស្សថ្នាក់ទី១១ នៃសាលាអន្តរជាតិ AIS និង AII សាខាជ្រោយចង្វារម្នាក់ បានរងការចោទថា បានបើករថយន្តដែលមានស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនទៅរៀនជាញឹកញាប់

ចែករំលែក៖

ភ្នំពេញ, តាមរយៈ facebook មួយបានលើកឡើងថា, មានកូនសិស្សថ្នាក់ទី១១ នៃសាលាអន្តរជាតិ AIS និង AII សាខាជ្រោយចង្វារម្នាក់ បានរងការចោទថា បានបើករថយន្តដែលមានស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនទៅរៀនជាញឹកញាប់ ដោយមិនមានការហាមឃាត់នោះទេ! ។

ករណីនេះបានផ្ទុះឡើង នាំឲ្យមានការរិះគន់យ៉ាងខ្លំាំង ប៉ុន្តែខាងសាលាបានបដិសេធ និងថា ទំនងឪពុកម្តាយរបស់កូនសិស្ស មកយកកូនចេញពីសាលា ក្រោមហេតុផលមានការប្រញាប់កិច្ចការណាមួយ!
ប៉ុន្តែមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀនប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់។ពលរដ្ឋសូមទទូចដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជួយមានវិធានការ និងទប់ស្កាត់ការយករថយន្តដែលពាក់ស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនពីលើ យកទៅប្រើប្រាស់ជាលក្ខណៈបុគ្គលបែបនេះផង! ពិសេសសង្ឃឹមថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការក្នុងរឿងនេះ ខណៈក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ ក្នុងការតាមដាន នឹងមានវិធានការលុបបំបាត់ ប្រកបដោយប្រសិទ្ធភាព៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print