គ្រាន់តែផ្ទះគ្មានបង្គន់អនាម័យ(toilet) បេក្ខភាពប្រជែងតំណាងរាស្ត្រដែលត្រូវប្រកួតប្រជែងចូលក្នុងសភា ត្រូវដកឈ្មោះចេញពីបញ្ជីឈ្មោះប្រកួតប្រជែងដោយសារតែផ្ទះបេក្ខភាពនោះគ្នានបង្គន់អនាម័យ។
កាលពីឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi បានអវត្តយុទ្ធសាស្ត្រដែលមានឈ្មោះថា «ធ្វើឲ្យឥណ្ឌាស្អាត» ដោយមានគោលដៅសាងសង់បង្គន់អនាម័យសម្រាប់គ្រួសារ។
កាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសបើកយុទ្ធនាការនៅទូទាំងប្រទេសមិនមានការបន្ទោបង់ពាសវាលពាសកាល គឺត្រូវតែមានបង្កន់អនាម័យនៅតាមផ្ទះនិងទីសាធារណៈ។
តាមរបាយការណ៍ ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋទៅបន្ទោបង់ពាសពាលពាសកាលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ។ ទាំងនោះហើយបានជារដ្ឋាភិបាលចេញវិធានការគឺផ្ទះត្រូវតែមានបង្គន់អនាម័យសម្រាប់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។
លោកស្រី Krina Patel បេក្ខភាពតំណាងរាស្ត្រនៅទីក្រុងAhmedabad រដ្ឋGujarat ត្រូវបានលុបឈ្មោះចេញពីបញ្ជីបេក្ខភាពតំណាងរាស្ត្រ ដោយសារតែផ្ទះរបស់លោកស្រីនៅភូមិKanbha មិនមានបង្គន់អនាម័យ ។ ការបែកធ្លាយរឿងនេះដោយសារតែគូប្រជែងរបស់លោកស្រី មកពីគណបក្សBharatiya Janata ចោទប្រកាន់ថាមិនគ្រប់លក្ខណៈឈរឈ្មោះជាតំណាងរាស្ត្រឡើយ ដោយផ្ទះគ្មានបង្គន់អនាម័យ។
តាមឯកសារស្តីពីទ្រព្យសម្បត្តិ លោកស្រីKrina Patel មានផ្ទះមួយខ្នង មានរថយន្តមួយគ្រឿងតម្លៃ ១៣.៧៤៨ដុល្លារអាមេរិក មានគ្រឿងអលង្ការជាមាសមានតម្លៃ ២០.៦២៣ ដុល្លារ។ ប៉ុន្តែលោកស្រីបានសារភាពថា ផ្ទះនៅក្នុងភូមិ Kanbha មិនមានបន្ទប់ទឹកនោះឡើយ។
រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនបុគ្គលិក៣លាននាក់ និងក្រុមនិស្សិតទៅអនុវត្តគម្រោង (ធ្វើឲ្យឥណ្ឌាស្អាត) នៅតាមជាយក្រុងនិងជនបទ ដោយសាងសង់បន្ទប់ទឹក បង្គន់អនាម័យជូនគ្រួសារក្រីក្រ។ ក្នុងរយៈពេល៦០ខែ ឥណ្ឌាបានសាងសង់បង្កន់អនាម័យបានចំនួន១១០កន្លែង ជូនដល់ពលរដ្ឋក្រីក្រជាង ៦០០លាននាក់។
តាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក ពលរដ្ឋឥណ្ឌា រហូតដល់៣៤៤លាននាក់ មិនដែលប្រើប្រាស់បង្កន់អនាម័យនោះឡើយ គឺតែងតែទៅបន្ទោបង់កណ្តាលវាល កណ្តាលព្រៃ។ មិនតែប៉ុណ្ណោះ ពេលមុជទឹកក៏នៅកណ្តាលវាលដែរ គឺទៅមាត់បឹង មាត់ទន្លេ …។កត្តាទាំងនោះ ក៏ជាមូលហេតុនាំឲ្យមានការចាប់រំលោភកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌារយៈពេលកន្លងមក ដោយស្រីៗ គឺរង់ចាំរហូតដល់មេឃងងិឹតទើបទៅងូតទឹក នៅទីកន្លែងឆ្ងាយពីផ្ទះ ហើយស្ងាត់ ជាឱកាសដល់ជនល្មោភកាមចាប់រំលោភ ៕
ដោយ សាធី