កិច្ចប្រជុំពង្រឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ របស់ប្រជាពលរដ្ឋ និងពលករកម្ពុជា ព្រមទាំងរឹតបណ្តឹងការធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តស្ទឹងត្រែង,នៅរសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ របស់ប្រជាពលរដ្ឋ ពិសេសពលករកម្ពុជា ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវចូលមកប្រទេសកម្ពុជា និងរឹតបណ្តឹងការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង ៣ នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកជាប់ព្រំដែន មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានមណ្ឌលសុខភាព និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំ លោក អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់ការណែនាំ ដូចខាងក្រោម÷
១-សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំផែនការពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសជិតខាង ពិសេសតាមបណ្តោយព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក។
២-ត្រូវអនុវត្តការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់។
៣-អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
៤-កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវបែងចែកភូមិសាស្រ្ត តាមខ្សែបន្ទាប់ព្រំដែនដោយដាក់ ពង្រាយ កង កម្លាំងគ្រប់គ្រង ការចេញចូលឆ្លងកាត់របស់ប្រជាពលរដ្ឋ និងពលករចំណាកស្រុក ដើម្បីរឹតបណ្តឹងការធ្វើ ចត្តាឡីស័ក៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print