កងការពារព្រំដែនលេខ៥០១ចូលរួម អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលពង្រឹងការងារល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រក្សាបូរណភាពទឹកដី និងទប់ស្កាត់ពលករខុសច្បាប់

ចែករំលែក៖

ខេត្តកោះកុង, មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់តាំងកម្លាំងល្បាតព្រំដែនចាប់ពីអូររំដេងព្រំប្រទល់ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដល់ភ្នំធំព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ រក្សាការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទប់ស្កាត់រាល់បទល្មើសនានាដែលអាចកើតមានក្នុងភូមិសាស្រ្តរបស់ខ្លួនឈរជើងការពារ។

ថ្ងៃនេះផងដែរ ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព និងការងារល្បាត បានចាត់តាំងប្រើប្រាស់កម្លាំង មួយចំនួន ប្រចាំការត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ នៅតាមបណ្តាគោលដៅច្រករបៀងផ្សេងៗ ត្រៀមស្ទាក់ទប់ស្កាត់មិនឲ្យប្រជាពលករឆ្លងដែនខុសច្បាប់ ដែលជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print