យុវជនម្នាក់ស្រវឹងស្រាបើករថយន្តសេរីទំនើបក្នុងល្បឿនយ៉ាងលឿនដល់ផ្លូវបទ បួងចង្កូតមិនទាន់ហោះបុករទេះលក់មាន់ ហើយធ្លាក់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានបើករថយន្តសេរីទំនើបក្នុងល្បឿនយ៉ាងលឿន បត់ឆ្លងផ្លូវបួងចង្កូតមិនទាន់​បាន​ហោះ​ទៅបុករទេះលក់មាន់បង្វិល រួចធ្លាក់ប្រឡាយទឹកស្អុយ បណ្តាលឱ្យរងការខូចខាតរថយន្ត សំណាងល្អ​អ្នកបើករថយន្តមិនរងរបួស ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង១នឹង២៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានដែកចំការដូង ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរី​ទំនើប ពណ៍ស្ករ សេរីម៉ាក MC ពាក់ស្លាកលេខ ភ្នំពេញ 2AE-8055 បើកបរដោយយុជនម្នាក់ដែល​ស្រវឹងស្រា​ជោគជាំបានបើកតាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុច​កើតហេតុ បានបត់ភ្លាមៗ តែបួងចង្កូតមិនទាន់ បានហោះទៅបុករទះលក់មាន់ និងធ្លាក់ប្រឡាយទឹកស្អុយ បណ្តាល​ឱ្យ​រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននណារម្នាក់រងរបួស ។ ភ្លាមៗនោះ​សមត្ថកិច្ច​ដែលប្រចាំ​ការ​នៅគល់ស្ពាន បានឃាត់ម្ចាស់រថយន្តឱ្យដោះស្រាយជាមួយម្ចាស់រទេះរងគ្រោះ ប៉ុន្តែបែរជាយុជន​ម្នាក់​នោះ និយាយទាំងអាការៈស្រវឹងថា មិនសងនោះទេបើចង់ទៅដល់ណាក៏ទៅៗព្រោះគេអ៊ាងខាងសារិនមកដោះស្រាយឲ្យ ។

ក្រោយមកក្រុមគ្រួសារជនបង្កបានមកដោះស្រាយសំណង់ឱ្យជនរងគ្រោះដែលជាម្ចាស់រទះរងគ្រោះ រួចក៏ហៅរថយន្តស្ទូច ឱ្យមកស្ទូចយករថយន្តខ្លួនយកទៅជួសជុលដោយខ្លួនឯង ៕

image

image

image

image

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print