រថយន្ដហាយឡែនឌ័រព្រលះគ្នាជាមួយ ម៉ូតូឌ្រីមC125អូសប្រហែល១០ម៉ែត្រស្លាប់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតររបួសធ្ងន់​ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ខណះដែលពួកគាត់កំពុងតែ ជិះម៉ូតូមួយគ្រឿងឌុបគ្នា​ ហើយត្រូវរថយន្ដហាយឡែនឌ័របើកក្នុងល្បឿនលឿនដោយមិនមានការប្រុងប្រយ័ត្នបាន ជ្រុលបុកចំពីមុខពេញទំហឹងអូសប្រហែល១០ម៉េត្របណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី២៨​ ខែកុម្ភះ​ ឆ្នាំ២០១៦​ នៅចំណុចខាងមុខឃ្លាំងសាំង​ តាមបណ្ដោយផ្លូវជាតិលេខ៥​ ស្ថិតក្នុងសង្កាត់​ ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ហ្វុង​ ឌឹកចុក​ ជាជនជាតិវៀតណាម​ ស្នាក់នៅភូមិទី១ក​ ឃុំស្វាយរលំ​ ស្រុកស្អាង​ ខេត្តកណ្ដាល។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងស្នាក់នៅមន្ទីពេទ្យ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមC125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ សៀមរាប1H-2094​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុមានរថយន្ដម៉ាកហាយឡេនឌ័រ​ ពណ៍សរ​ គ្មានស្លាកលេខ​ បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសគ្នា)បើកក្នុងល្បើនលឿនបានជ្រុលបុកម៉ូតូពេញទំហឹងនិងអូសប្រហែល១០ម៉ែត្របណ្ដាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងនិងអ្នកជិះពីក្រោយរងរបួសធ្ងន់។

ប្រភពដដែលបានបន្តថាក្រោយពេលកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យ​ ចំណែកម្ចាស់រថយន្ដត្រូវបានសម្លាំងសមត្ថិកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ឬស្សីកែវ។ ក្រោយកម្លាំងជំនាញបានចុះធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម  ប្រពៃណីនៅឯស្រុកកំណើត៕

image

20160228173504 (1)

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print