អនុវិទ្យាល័យគគីរ ក្លាយជា កន្លែងផ្សព្វ ផ្សាយគ្រឿងស្រវឹងស្រាបៀរលីអូ និងស្រាបៀរសឹង្ហា

ចែករំលែក៖

ខេត្តកណ្តាល: ទីកន្លែង បណ្តុះបណ្តាលទំពាំងអោយក្លាយទៅជាឫស្សីខ្លឹមសម្រាប់បន្តវេននោះ ពេលនេះកំពុងក្លាយជាកន្លែងផ្សព្វផ្សាយគ្រឿងស្រវឹងស្រាបៀរលីអូ និងស្រាបៀរសឹង្ហា ដើម្បីពង្វក់ស្មារតីយុវជនប្រុសស្រីតាមរយៈការប្រគុំតន្ត្រី..សប្បាយ…សប្បាយ..ជ្រកក្រោមរូបភាព”តាំងពិពណ៍ផលិតផលចម្រុះ ” មានរយៈពេលជិត១ សប្តាហ៍ នៅក្នុងបរិវេណ អនុវិទ្យាល័យគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ។
ការប្រគុំតន្ត្រីដើម្បីលក់ ផលិតផលគ្រឿងស្រវឹងក្នុងបរិវេណសាលានេះចាប់ផ្តើមតាំងពីព្រលប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ គ្រោងនិងបញ្ចប់ ទៅវិញនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ។
បន្ទាប់ពីដឹងថាមានការ ប្រគុំតន្ត្រីដើម្បីលក់ផលិតផលប្រជាពលរដ្ឋបាននាំគ្នាទៅមើលរកកន្លែងអង្គុយគ្មាន តែក៍មានការរិៈគន់ផងដែដោយសារទីតាំងនេះស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យគគីរ នៅជិតមន្ទីរពេទ្យបង្អែកកៀនស្វាយ នៅចម្ងាយប្រហែល ២០ម៉ែត្រពីសាលាបឋមសិក្សាគគីរ សូម្បីតែអ្នកជំងឺដេក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកៀនស្វាយក៍ទទួលរងនូវ ការរំខានដោយការប្រគុំតន្ត្រីផ្សព្វផ្សាយគ្រឿងស្រវឹងដែរ….សកម្មភាពបែបនេះកំពុងតែជះឥទ្ធពលអាក្រក់ណាស់ទៅលើអាជ្ញាធរដែនដី…ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់លក់គ្រឿងហូបចុកនៅខាងក្រៅរបងក៍ត្រូវបានគេដេញចេញចេញដែរ…នេះជាដំណឹងជូនស្ថាប័នមានសមត្ថកិច្ច…!
ផ្សព្វផ្សាយលក់ផលិតផលស្រាបៀ លីអូ ស្រាបៀរសឹង្ហាបែរជាមិនគិតពីផលប៉ះពាល់ទៅអ្នកជំងឺ… ប្រជាពលរដ្ឋ….និងសិស្សានុសិស្សទៅវិញ…ទោះបីជាផុតម៉ោងរៀនក៍ដោយ….ក៍បង្ហាញថា គណៈគ្រប់គ្រងសាលា និងអាជ្ញាធដែន ដីជាអ្នកគាំទ្រនូវសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹងនេះដែរ…! ។ សណ្តោស

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print