រថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ រថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ម៉ោង២១ និង៤៥នាទី មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងលើផ្លូវជាតិលេខ៧២ ចំណុចមុខរោងចក្រ ស្ថិតនៅភូមិត្រពាំងព្រីងទី២ ឃុំ ត្រពាំងផ្លុង បណ្តាលអោយស្លាប់មនុស្សនាក់។រថយន្តបង្កហេតុម៉ាកRAv4 ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ 2D 9937 អ្នកបើកបរ មិនស្កាល់អត្តសញ្ញាណក្រោយកើតហេតុគេចខ្លួន បង្កជាម៉ូតូម៉ាកសាន់យាន់ពណ៌ខៀវគ្មានស្លាកលេខ បើកបរដោយឈ្មោះ សាត ហាង ប្រុសអាយុ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះមានទីលំនៅ ភូមិថ្នល់កែង ឃុំ
ត្រពាំងស្រុកពញាក្រែក ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។ ចំពោះរថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និង ចាត់ការបន្តតាមនិតិវិធី។ វណ្ណះ

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print