ភ្នំពេញ ៖ ផ្ទះប្រជាពរដ្ឋ៧ខ្នងធ្វើអំពីឈើលើក្រោមថ្មត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងទាំងកណ្ដាលយប់បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកម្ភៈ ឆ្នាំ២០២១។
ស្ថិតតាមបណ្ដោយផ្លូវបេតុងកែងនិងផ្លូវទន្លេសាបចំណុចជាប់រងបងវត្តចាស់ក្នុងក្រុម២ភូមិជ្រោយចង្វារសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ តាមប្រភពពីប្រជាពរដ្ឋម្នាក់ដែលផ្ទះរបស់គាត់ជាប់និងផ្ទះឆេះមុនគេផ្ទះនោះធ្វើអំពីឈើប្រក់សង្ក័សីផ្ទះសិប្បកម្មធ្វើតុកទូ ខណៈម្ចាស់ផ្ទះមិននៅចាក់សោរចោលបណ្ដាលឆាបឆេះសន្ធោសន្ធៅគាត់ ឃើញដូចច្នោះប្រញាប់ប្រញាល់នាំប្រពន្ធនិងកូនរត់ចេញយកបានតែម៉ូតូកញ្ចាស់មួយគ្រឿងតែប៉ុណ្ណោះ។ហើយបានរាលដាលផ្ទះដែលជាប់ៗគ្នាជាបន្តបន្ទាប់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង។អ្វីគួរឲ្យសោកស្ដាយផ្ទះប្រជាពរដ្ឋត្រូវគ្រោះអគ្គីភ័យលេបត្របាក់ទាំងស្រុង។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះអគ្គីភ័យផ្ដើមមកពីឆ្លងចរន្តអគ្គីសនី។ក្នុងប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៧គ្រឿង៕
ដោយ៖ ផេង ភាព