ជិះម៉ូតូវ៉ាជែងជ្រុលទៅបុកខឿនចែកផ្លូវខ្ទាតចូលរថយន្តកិនចំក្បាលធ្លាយខួរស្លាប់មួយរំពេចនិងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានធ្លាយខួរស្លាប់គួរឲ្យអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនវ៉ាជែងរថយន្តកុងទីន័រជ្រុលទៅបុកខឿនចែកផ្លូវខ្ទាតចូលរថយន្តកុងតឺន័រ។
ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញចាប់បានទាំងរថយន្តរួមទាំងអ្នកបើកបរនៅសង្កាត់កន្ទោកខណ្ឌកំបូល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវ៉េងស្រេងចំណុចស្តុបទួលពង្រក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សៀក សុខា ភេទប្រុសអាយុ២៥ឆ្នាំមុខរបកម្មកររោងចក្រតំបត់សេដ្ឋកិច្ចពិសេសស្នាក់នៅភូមិបែកចានស្រុកអង្គរស្នួលខេត្តកណ្ដាល។មានស្រុកកំណើតខេត្តកំពង់ចាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលែតពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HB-5569 បើកបរដោយបុរសម្នាក់ រួមដំណើរបុរសម្នាក់ទៀតអង្គុយនៅខាងក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងទិសដៅពីរកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះព្យាយាមវ៉ារថយន្តកុងទីន័រនៅខាងមុខដោយខ្វះកាប្រុងប្រយ័ត្នក៏ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលដួលខ្ទាតចូលកង់រថយន្តកុងតឺន័រកិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុម្នាក់ចំណែកម្នាក់ទៀតរងរបួស។  រឺឯរថយន្តព្យាយាមបើករត់គេចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញស្ទាក់ចាប់បាន វិញនៅតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

...

ដោយ៖ ផេង ភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print