នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ កម្លាំងជំនាញខណ្ឌ+ប៉ុស្តិបានធ្វើការបង្ក្រាបជាក់ស្ដែងនិង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបាន ដកហូត
ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ+ប៉ុស្តិបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ – ឈ្មោះ ង្វៀង វ៉ាំងតាយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។
សំភារៈដកហូតៈ
– ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print