ភ្នំពេញ,ប្រទេសមានច្បាប់ អ្នកជាសមត្ថកិច្ចនឹងជាអ្នកអនុវត្តច្បាប់ គួរយល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួន តើត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះដើម្បីបម្រើការពារប្រជាពលរដ្ឋ ! ទីបំផុត បែរជាយកបុណ្យស័ក្តិនិងតួនាទី ខ្លួនជាសមត្ថកិច្ច ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលថ្នាក់លើមិនមានការលើកលែងជាដាច់ខាត។
បើតាមព័ត៌មានបន្ថែមលេីករណីហិង្សារបស់លោក ហាក់ លី អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា,
១. ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ដេីម្បីឃាត់ខ្លួនលោក ហាក់ លី កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
២. ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំសំណុំឯកសារនិងពាក្យបណ្តឹងរបស់ជនងគ្រោះ បញ្ជូនទៅតុលាការខេត្តព្រៃវែង និងរង់ចាំការសម្រេចរបស់ព្រះអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។
៣. ការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានបុគ្គលិក កំពុងដំណេីរការសាកសួរ និងស្រាវជ្រាវបន្ថែមលេីដេីមហេតុនៃករណីហិង្សានេះ និងរង់ចាំគោលការណ៍របស់ថ្នាក់ដឹកនាំ ថាតេីត្រូវអនុវត្តវិន័យរបស់កងកម្លាំងកម្រិតណាចំពោះកំហុសនេះ ៕
ដោយ, សុខ ខេមរា