ករណីអគ្គីភ័យឆាបឆេះសម្ភារៈក្នុងផ្ទះភួយ និងមុងបណ្តាលឲ្យរងរបួស៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះ ៤គុណ៦ម៉ែត្រផ្ទាល់ដី ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីត្រូវបានអគ្គីភ័យឆាបឆេះសម្ភារៈក្នុងផ្ទះភួយ និងមុង បណ្តាលអោយរងរបួស៣នាក់កាលពីវេលាម៉ោង២១:១០នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិ ស្រៈពោធិ ឃុំផ្សារដែក ស្រុកពញាឮខេត្តកណ្តាល។

ផ្ទះជនរងគ្រោះក្នុងបន្ទុកគ្រួសារមានគ្នា៤នាក់ៈ១-ឈ្មោះហុង ស្រីទូច ភេទស្រី អាយុ៤០ឆ្នាំមុខរបរ សុំទាន រងរបួសស្រាល(ត្រូវជាម្តាយ)២-ឈ្មោះហុង វាសនា ភេទប្រុសអាយុ៧ឆ្នាំត្រូវជាកូនរបួសស្រាល។ ៣-ឈ្មោះហុង ស្រីម៉ុច អាយុ៥ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់។៤-ឈ្មោះហុង ស្រីពេជ អាយុ១២ឆ្នាំភេទស្រីត្រូវជាកូន(មិនរងរបួសទេ)។

អ្នកជិតខាងអោយដឹងថាៈ មុនពេលកើតហេតុនៅថ្ងៃ.ខែ.ឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោឈ្មោះហុង ស្រីទូច បានយកទៀនមកដុតបំភ្លឺក្នុងផ្ទះរួចក៍ដើរទៅមើលទូរទស្សន៍ជាមួយកូនឈ្មោះហុង ស្រីពេជ នៅផ្ទះឈ្មោះក្តឹប ដែលជាអ្នកជិតខាង ទុកឲ្យកូនចំនួន២នាក់ដេកនៅក្នុងផ្ទះ លុះដល់ម៉ោងកើតហេតុខាងលើលឺសូសំឡេងកូនរបស់ខ្លួនស្រែកហៅម្តាយឲ្យជួយ ពេលនោះម្តាយលឺក៍ចេញទៅស្រាប់តែឃើញភ្លើងឆេះនៅក្នុងផ្ទះខ្លួនបាត់ទៅហើយ រួច ក៍ស្ទុះទៅជួយកូនពេលនោះក៍ស្រែកឲ្យគេជួយ ហើយក៍ចូលទៅជួយកូនដែលកំពុងដេក ជួយបានតែកូន១ប៉ុណ្ណោះ គឺហុង វសសនា រីឯកូនឈ្មោះហុង ស្រីម៉ុច ជួយមិន ទាន់បណ្តាលឲ្យ របួសធ្ងន់។ដោយឡែកកូនឈ្មោះហុង វាសនារងរបួសស្រាល។ សម្ភារៈខូចខាតរួមមាន:១-ភួយចំនួន:១ មុង:១និងកន្ទេខ្នើយ។

ករណីខាងលើនេះនគរបាលប៉ុស្តឹរដ្ឋបាលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលានិងនាំយកអ្នករងរបួសទៅមន្ទីរពេទ្យដើម្បីសង្រ្គោះទាន់ពេលវេលា៕

image

image

image

image

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print