ឆេះរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងទាំងកណ្តាលអាធ្រាត

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង២៤ និង៣៥នាទីឈានចូលថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ស្ថិតក្នុងចំនុចភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានករណីអគ្គីភ័យមួយលើកបណ្តាលអោយខូចខាតរថយន្តក្រុងមួយគ្រឿង។

សមត្ថកិច្ចបានអោយដឹងថាៈ រថយន្តដែលឆេះនេះ ពាក់ស្លាកលេខ3C5648ភ្នំពេញជាកម្មសិទ្ទរបស់ ក្រុមហ៊ុនវីរះប៊ុនថាំ។ នៅក្នុងរថយន្តមានមនុស្ស៣នាក់គឺតៃកុងរថយន្ត២នាក់និងព្រូមួយនាក់។

មុនពេលកើតហេតុរថយន្តខាងលើធ្វើដំណើរពីទិសខាងកើតទៅលិចក្នុងគោលបំណងសាងភ្ញៀវនៅស្ទឹងច្រាលលុះដល់ចំនុចកើតហេតុខាងលើក៏ស្រាប់តែទុស្សេរចេញពីក្នុងរថយន្តផ្នែកខាងក្រោយបណ្តាលអោយហុយផ្សែងចេញជាអណ្តាតភ្លើង ឃើញដូច្នេះពួកគេទាំង៣នាក់ក៏រត់ចុះពីរថយន្តតែម្តង។

បច្ចុប្បន្នរថយន្តពន្លត់អគ្គីភ័យបានជួយបាញ់រលត់ ទាំងស្រុងហើយ និងមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឬខូចខាតអ្វីផ្សេងទៀតឡើយក្រៅតែពីរថយន្តខាងលើខូចខាតប្រហែល៧០%ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងគឺរថយន្តរបស់នគបាលស្រុកអង្គស្នួលមួយគ្រឿងនិងរថយន្តរបស់កងពលង៧០ចំនួនពីរគ្រឿង៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print