ខេត្តបន្ទាយមានជ័យៈពលករខ្មែរម្នាក់បានរត់ចេញពីកន្លែងមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪកម្រិត២ ក្រុងសិរីសោភ័ណ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ខេត្ត ពាក់ព័ន្ធ ដើម្បីជួយស្វែងរកនិង នាំខ្លួន ពលករខ្មែររូបនោះ មកធ្វើចត្តាឡីស័កវិញ ។ បើយោង តាមមន្ត្រីចម្រុះនៅមណ្ឌលចត្តាឡីស័កកម្រិត ២ វិទ្យាល័យ សម្តេចឪ នៃ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រាប់ ឲ្យដឹងថា៖ពលករ ខ្មែររួបនោះឈ្មោះ គង់ សេត ភេទ ប្រុស អាយុ ៣០ ឆ្នាំ ទីលំនៅ នៅ ភូមិ សែន ជ័យ ឃុំ សា អែម ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។ បុរស នោះ មាន មុខរបរ កម្មករ មកពី ខេត្ត ស្រះកែវ ព្រះរាជាណាចក្រ ថៃ បាន រត់គេចខ្លួន ពី មណ្ឌល ច ត្តា ឡី ស័ក វិទ្យាល័យ សម្តេចឪ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភ : ឆ្នាំ ២០២១ កន្លងមក ។ បើប្រជាពលរដ្ឋណាបានឃើញជននេះ សូម រាយការណ៍ ជូនអាជ្ញាធរមាន សមត្ថកិច្ចជាបន្ទាន់ ហើយកុំឲ្យនៅជិតជននេះឲ្យសោះព្រោះវាអាចឆ្លង ជម្ងឺកញវីដ.១៩ បើទោះបីបុរសនេះមិនទាន់មានការឆ្លងជម្ងឺកូវីដ.១៩ក៏ដោយតែយើងក៏មិនត្រូវឆ្វេសប្រហែលផងដែរ ៕
វណ្ណា