ជនអន្តោប្រវេស​១១លាននាក់មានសង្ឃឹមក្លាយជាពលរដ្ឋពេញសិទ្ធ នៅលើទឹកដីអាមេរិក

ចែករំលែក៖

តាមច្បាប់ថ្មី ពលរដ្ឋដែលរស់នៅទឹកដីអាមេរិក មិនមានឯកសារចាប់ពី ចាប់ពី​៨ឆ្នាំឡើងទៅ នឹងទទួលបានសញ្ជាតិអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ នេះជាដំណឹងមួយយ៉ាងល្អសម្រាប់ជនភៀសខ្លួនក្នុងទឹកដីអាមេរិក ។
នៅថ្ងៃទី ១៥ខែកុម្ភៈ គណបក្សប្រជាធិបតេយ្យអាមេរិក​បានប្រកាស គម្រោងបើកផ្លូវឲ្យពលរដ្ឋ ដែលរស់នៅអាមេរិក មិនទាន់មានសញ្ជាតិចំនួន​១១លាននាក់ ទទួលបានលិខិតស្នាមក្លាយជាពលរដ្ឋពេញលេញ ។ តាមច្បាប់ជនអន្តោប្រវេសដែលរស់នៅលើទឹកដីអាមេរិក ចាប់ពី​៨ឆ្នាំឡើងទៅនឹងទទួលបានសញ្ជាតិស្រប់ច្បាប់។
ជាមួយគ្នានេះ​ជនភៀសខ្លួនដែលធ្វើការនៅក្នុងវិស័យកសិកម្ម​ និងកុមារ នឹងទទួលបាន កាត់រស់នៅ និងធ្វើការស្រប់ច្បាប់ក្នុងទឹកដីអាមេរិក។ ចំណែកពលរដ្ឋដែលភៀសខ្លួន​មកទឹកដីអាមេរិក ដោយសារតែ នៅស្រុកកំណើត​ មានអំពើហិង្សា​ សង្គ្រាម គ្រោះធម្មជាតិ នឹងទទួលបាន សិទ្ធិរស់នៅដូចគ្នា។
គោលដៅ​របស់លោកបៃឌិនគឺ ជួយដល់ពលរដ្ឋរាប់លាននាក់ ដែលភៀសខ្លួនចូលទឹកដីអាមេរិក ពិសេសគឺមកពីប្រទេសម៉ិចស៊ីកូទទួលបានសិទ្ធក្នុងការរស់នៅ​ស្រប់ច្បាប់​ ។ សកម្មភាពខាងលើគឺផ្ទុយទាំងស្រុង ពីអតីតប្រធានាធិបតី ត្រាំ​​ ដែលតែងតែព្យាយាមទប់ស្កាត់ជនអន្តោប្រវេស ចូលអាមេរិក ។ មិនតែប៉ុណ្ណោះ លោកត្រាំ មានបំណងបណ្តេញជនអន្តោប្រវេសដែលមិនមានលិខិតស្នាមត្រឹមត្រូវចេញពីទឹកដីអាមេរិកទៀតផង​។
ពលរដ្ឋដែលរស់នៅក្នុងទឹកដីអាមេរិក ជាង​៨ឆ្នាំមិនមានលិខិតស្នាមជាង​១១លាននាក់ បានបង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំង ដោយខ្លួននឹងក្លាយជាពលរដ្ឋពេញសិទ្ធ ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា នយោបាយជនអន្តោប្រវេសរបស់លោកបៃឌិន​ នឹងជួយឲ្យគណបក្សប្រជាធិបតេយ្យ កានត់តែទទួលបានសំឡេងគាំទ្រខ្ពស់ ក្នុងការបោះឆ្នោត អាណត្តិក្រោយ ។ ជនអន្តោប្រវេស​ន៍​១១លាននាក់មានសញ្ជាតិមានន័យថា គណបក្សរបស់លោកទទួលបានសន្លឹកឆ្នោតបន្ថែម​១១លានសន្លឹក បន្ថែម៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print