ឥណ្ឌាបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ រាប់សិបលានដូស ដល់បណ្តាប្រទេសនៅតំបន់ ការីប៊ីន(Caribe) ដែលជាប្រទេស ដែលត្រូវគេទុកចោលនៅពីក្រោយ ក្នុងការប្រកួតប្រជែងទិញវ៉ាក់សាំង ។
ឥណ្ឌាក៏បានផ្តល់វ៉ាក់សាំង កូវីដ ១៩ រាប់សែនដូសដល់តំបន់ការីប៊ីន និងប្រទេសក្រីក្រផ្សេងទៀត ដែលជានយោបាយការទូតវ៉ាក់សាំង ប្រកួតប្រជែងជាមួយចិន។ ជាមួយគ្នានេះដែរ ចិនក៏បានផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសក្រីក្រក្នុងតំបន់ផងដែរ។
ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា ប្រទេសនេះបានផ្តល់វ៉ាក់សាំង ទាំងអស់ដោយអត់គិតថ្លៃដល់ ៤៩ប្រទេសក្នុងតំបន់អាមេរិកឡាទីន ការីប៊ីន អ្វីបអាស៊ី និងអាហ្រ្វិក ។ មកទល់ពេលនេះ រដ្ឋាភិបាលទីក្រុងញូវដេលីបានផ្តាល់ជំនួយវ៉ាក់សាំង ដល់ទៅ២២,៩លានដូស ដែលជាយុទ្ធនាការវ៉ាក់សាំង សម្ព័ន្ធមិត្ត។
កាលពីថ្ងៃទី ១៨ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Dominica លោកRaquel Pena បានប្រកាសឲ្យដឹងថា ឥណ្ឌាបានផ្តល់ជូនវ៉ាក់សាំងចំនួន ៣ម៉ឺនដូសដល់ប្រទេសនេះបន្ថែមទៀត។ កាលពីដើមខែកុម្ភៈឥណ្ឌាក៏បានផ្តល់វ៉ាក់សាំងចំនួន ៧ម៉ឺនដូសផងដែរ។ ឥណ្ឌាជាប្រទេសដែលផលិតវ៉ាក់សំាងធំបំផុតលើពិភពលោក ហើយពេលនេះឥណ្ឌាកំពុងផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនAstraZeneca ។
ប្រទេសក្រីក្រ មិនអាចប្រកួតប្រជែងទិញវ៉ាក់សាំងជាមួយប្រទេសអ្នកមានបានឡើយ ដោយប្រទេសអ្នកមានបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងក្នុងតម្លៃខ្ពស់។ នៅតំបន់ការីប៊ីន និងអាមេរិកកណ្តាល យុទ្ធនាការចាក់វ៉ាក់សាំងនិងចាប់ផ្តើមនៅពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ។
មកទល់ពេលនេះ ពលរដ្ឋនៅជុំវិញពិភពលោក ជាង១១០,៤លាននាក់ហើយឆ្លងកូវីដ ១៩និងស្លាប់ជាង ២,៤លាននាក់ ។ ឥណ្ឌាស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងសរុប ជាង១០,៩លាននាក់៕
រូបភាព៖ Bloomberg