តាមច្បាប់ថ្មី ពលរដ្ឋដែលរស់នៅទឹកដីអាមេរិក មិនមានឯកសារចាប់ពី ចាប់ពី៨ឆ្នាំឡើងទៅ នឹងទទួលបានសញ្ជាតិអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ នេះជាដំណឹងមួយយ៉ាងល្អសម្រាប់ជនភៀសខ្លួនក្នុងទឹកដីអាមេរិក ។
នៅថ្ងៃទី ១៥ខែកុម្ភៈ គណបក្សប្រជាធិបតេយ្យអាមេរិកបានប្រកាស គម្រោងបើកផ្លូវឲ្យពលរដ្ឋ ដែលរស់នៅអាមេរិក មិនទាន់មានសញ្ជាតិចំនួន១១លាននាក់ ទទួលបានលិខិតស្នាមក្លាយជាពលរដ្ឋពេញលេញ ។ តាមច្បាប់ជនអន្តោប្រវេសដែលរស់នៅលើទឹកដីអាមេរិក ចាប់ពី៨ឆ្នាំឡើងទៅនឹងទទួលបានសញ្ជាតិស្រប់ច្បាប់។
ជាមួយគ្នានេះជនភៀសខ្លួនដែលធ្វើការនៅក្នុងវិស័យកសិកម្ម និងកុមារ នឹងទទួលបាន កាត់រស់នៅ និងធ្វើការស្រប់ច្បាប់ក្នុងទឹកដីអាមេរិក។ ចំណែកពលរដ្ឋដែលភៀសខ្លួនមកទឹកដីអាមេរិក ដោយសារតែ នៅស្រុកកំណើត មានអំពើហិង្សា សង្គ្រាម គ្រោះធម្មជាតិ នឹងទទួលបាន សិទ្ធិរស់នៅដូចគ្នា។
គោលដៅរបស់លោកបៃឌិនគឺ ជួយដល់ពលរដ្ឋរាប់លាននាក់ ដែលភៀសខ្លួនចូលទឹកដីអាមេរិក ពិសេសគឺមកពីប្រទេសម៉ិចស៊ីកូទទួលបានសិទ្ធក្នុងការរស់នៅស្រប់ច្បាប់ ។ សកម្មភាពខាងលើគឺផ្ទុយទាំងស្រុង ពីអតីតប្រធានាធិបតី ត្រាំ ដែលតែងតែព្យាយាមទប់ស្កាត់ជនអន្តោប្រវេស ចូលអាមេរិក ។ មិនតែប៉ុណ្ណោះ លោកត្រាំ មានបំណងបណ្តេញជនអន្តោប្រវេសដែលមិនមានលិខិតស្នាមត្រឹមត្រូវចេញពីទឹកដីអាមេរិកទៀតផង។
ពលរដ្ឋដែលរស់នៅក្នុងទឹកដីអាមេរិក ជាង៨ឆ្នាំមិនមានលិខិតស្នាមជាង១១លាននាក់ បានបង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំង ដោយខ្លួននឹងក្លាយជាពលរដ្ឋពេញសិទ្ធ ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា នយោបាយជនអន្តោប្រវេសរបស់លោកបៃឌិន នឹងជួយឲ្យគណបក្សប្រជាធិបតេយ្យ កានត់តែទទួលបានសំឡេងគាំទ្រខ្ពស់ ក្នុងការបោះឆ្នោត អាណត្តិក្រោយ ។ ជនអន្តោប្រវេសន៍១១លាននាក់មានសញ្ជាតិមានន័យថា គណបក្សរបស់លោកទទួលបានសន្លឹកឆ្នោតបន្ថែម១១លានសន្លឹក បន្ថែម៕
រូបភាព៖ AFP/TTXVN