ខេត្តសៀមរាប, លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ឆ្លៀតពេលចុងសប្តាហ៍ ចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយកសិករមួយចំនួន ដែលគ្រោងចង់ប្រែក្លាយការធ្វើកសិកម្មរបស់ខ្លួន ឱ្យស្របនឹង«គម្រោងជំរុញកសិទេសចរណ៍»របស់រដ្ឋបាលស្រុក។
លោកបានលើកឡើងដោយមោទនភាពថា, បន្ទាយស្រីកំពុងខិតខំព្យាយាមប្រែក្លាយខ្លួនទៅជាដែនដីនៃកសិទេសចរណ៍ដ៏សម្បូរបែបមួយ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមសហការគ្នារវាងរាល់ដៃគូពាក់ព័ន្ធទាំងអស់ ដើរទន្ទឹមគ្នាក្នុងទិសដៅតែមួយ នោះទើបចក្ខុវិស័យមួយនេះអាចសម្រេចទៅបាន។
ជាចុងក្រោយលោកអភិបាលស្រុកវ័យក្មេងបានលើកជាទិសស្លោកថា, “កសិទេសចរណ៍ | , បន្ទាយស្រីដែនដីដ៏ស្រស់ត្រកាល” ៕
...
ដោយ, សិលា