សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ​ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី​ និងកុមារ​ ផ្ញើសារលិខិតជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ​ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងសារលិខិតនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានជូនអនុសាស​​ន៍ ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ​ «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដូចតទៅ ៖

១- សូមឱ្យស្រ្តីមានផ្ទៃពោះទាំងអស់
​ – ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញនៅមណ្ឌល​សុខភា​ព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែ​នាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្តាយ​ទៅ​កូន។
​ -ទៅសម្រាលកូននៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួ​លបានការបណ្តុះបណ្តាលត្រឹមត្រូវ។
​ -ទៅពិនិត្យសុខភាពក្រោយពេលសម្រាល​ ទាំងមាតា ​ទាំងទារក យកកូនទៅទទួ​លថ្នាំបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុពីរឆ្នាំ។
-បំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ​​ចាប់ពីពេលទារកកើតភ្លាមរហូតដល់ ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿ​ង)​ រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
-ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម​​​នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃ​ជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល​នៅមន្ទីរពេទ្យ។

២- សូមឱ្យស្រ្តីមានផ្ទៃពោះ ស្ត្រីជាមាតាទាំងអស់​អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ដែលបានណែនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រកម្ពុជា​ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដោយត្រូវ ៖
-ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើ​ង​។
– កុំទៅកន្លែងមនុស្សច្រើនកុះករ កុំនៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលប្រើម៉ាស៊ីនត្រជាក់ច្រើន​ និងកុំប៉ះពាល់គ្នានៅពេលជួបគ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។

៣- សូមសាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមតាមសាខាកាកបាទ ក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ស្រ្តីគ្រប់រូបឱ្យមានការយល់ដឹងខ្ពស់ពីសារៈប្រយោជន៍នៃការពិនិត្យផ្ទៃពោះ និងការពិនិត្យសុខភាពក្រោយសម្រាលក្នុងអំឡុង ពេលនៃការរាតត្បាតជាពិសេសជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់ សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឱ្យមា​នប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលតាមការកំ​ណត់ និង​​សូមអំពាវនាវដល់គ្រប់​ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយនិងបន្តជួយវិនិយោគគាំទ្រដល់ការងារ​សុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

សូមអានសារលិខិត​ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម​ ៖ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print