ពលរដ្ឋមីយ៉ាន់ម៉ាដង្ហែក្បួនបាតុកម្មនិងគោរពវិញ្ញាណក្ខន្ធស្ត្រីរងគ្រោះ ដោយត្រូវគ្រាប់កំាភ្លើងពេលធ្វើបាតុកម្ម

ចែករំលែក៖

ពលរដ្ឋមីយ៉ាន់ម៉ាប្រមូលផ្តុំគ្នា គោរពវិញ្ញាណក្ខន្ធស្ត្រីវ័យ២០ឆ្នាំ ដែលស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពេលចូលរួមធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងដោយយោធា។ នៅថ្ងៃទី២០ខែកុម្ភៈ ពលរដ្ឋបានជួបជុំគ្នានៅទីក្រុង Yangon ដោយធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធរបស់នាង Mya Thwate Thwate Khaing ។

អ្នកចូលរួមពិធីគោរពវិញ្ញណក្ខន្ធ នោះឈ្មោះ Win Zaw អាយុ៤៦ឆ្នាំ បានឲ្យដឹងថា « យើងមិនអាចទទួលយកបានឡើយនូវសកម្មភាពប្រើហិង្សាទៅលើក្រុមបាតុករពីសំណាក់ ប៉ូលិសទាហានជាសកម្មភាពល្មើសច្បាប់។ ខ្ញុំមានអារម្មណ៍ថាគ្រាប់កាំភ្លើងដែលត្រូវចំក្បាល នាង Mya Thwate Thwate Khaing ក៏ដូចជាត្រូវចំក្បាលរបស់យើងខ្ញុំទាំងអស់គ្នា»។
នាង Mya Thwate Thwate Khaing បានស្លាប់ កាល៊ពីថ្ងៃទី ១៩ ខែកុម្ភៈ ដោយត្រូវគ្រាប់កាំភ្លើងចំក្បាលពេលប៉ូលិសបំបែកហ្វូងបាតុករ ។ នាងគឺជាបាតុករទីមួយដែលបានស្លាប់ដោយការប្រើហិង្សាពីកម្លាំងប្រឆាំងភេរវកម្មមីយ៉ាន់ម៉ា។
ចំណែកបាតុកម្មនៅថ្ងៃទី ២០ ខែកុម្ភៈនេះ កម្លាំងប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករបណ្តាលឲ្យមនុស្ស៥នាក់រងរបួស ។ តាមសារព័ត៌មានរ៉យទ័រ ប៉ូលិសនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាបានផ្ទុះអាវុធបំបែកហ្វូងបាតុករ។ នៅពេលនេះគេមិនទាន់ដឹងថា ប៉ូលិសប្រើប្រាស់គ្រាប់ពិត ឬគ្រាប់កៅស៊ូបាញ់បាតុករនោះឡើយ។
អំពើហិង្សា រវាងបាតុករនិឹងកម្លាំងសន្តិសុខ កើតឡើងក្នុងពេលដែល ប៉ូលិស សម្រុកចូលទីតាំងមួយ ដេម្បីចាប់មនុស្ស ប៉ុន្តែត្រូវក្រុមបាតុករ រារាំងទើបឈានដល់ហិង្សា។ ស្ថានភាពកាន់តែតានតឹងខណៈ ក្រុមបាតុករមិនខ្វល់ពីការព្រមាន របស់យោធាដែលដឹកនាំប្រទេសនោះឡើយ ដោយបន្តទាមទារដោះលែងលោកស្រីស៊ូជី នឹងផ្តលអំណាចដល់រដ្ឋាភិបាលស៊ីវិលវិញ៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print