​គ្រូ​បង្គោល​កីឡា​តេ​ក្វា​ន់​ដូ​ WTF​ជិត​១០០​នាក់​ ត្រូវ​បាន​ពង្រឹងសមត្ថភាព​ជំនាញ​ផ្នែក​អាជ្ញាកណ្តាល​ថ្នាក់​ជាតិ​បន្ថែម​

ចែករំលែក៖

​ភ្នំពេញ​៖​ សហព័ន្ធ​តេ​ក្វា​ន់​ដូ​ WTF​កម្ពុជា​ បាន​បើក​វគ្គ​បំប៉ន់​បច្ចេកទេស​បន្ថែម​ដល់​គ្រូបង្វឹក​ និង​គ្រូ​បង្គោល​ ដើម្បី​ជំរុញ​សមត្ថភាព​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ឆ្នាំ​២០២៣​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​គ្រូបង្វឹក​ប្រមាណ​ជិត​១០០​នាក់​ នៅ​ក្នុង​អាគារ​ប៊ូ​យ៉ុ​ង​ នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​

​លោក​ សំ​សុខ​យី​ គ្រូ​តេ​ក្វា​ន់​ដូ​WTF​ ទើបតែ​ទទួល​បាន​សញ្ញាប័ត្រ​តេ​ក្វា​ន់​ដូ​WTF​ពី​ប្រទេស​កូរ៉េ​ខាង​ត​កប្បូ​ង​ថ្មីៗ​ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហឺ​ន​កីឡា​ ដែល​បាន​មក​ចូលរួម​ ក្នុង​សិក្ខាសាលា​ស្តី​ពី​វគ្គ​បំប៉ន​បច្ចេកទេស​គ្រូ​បង្គោល​តេ​ក្វា​ន់​ដូ​WTF​ថា​ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺជា​ដំណាក់កាល​ទី​៣​ហើយ​ ដែល​សហព័ន្ធ​តេ​ក្វា​ន់​ដូ​WTF​កម្ពុជា​ក្នុង​ការ​ជំរុញ​និង​អភិវឌ្ឍ​ន៏​កម្រិត​បច្ចេកទេស​គ្រូ​តេ​ក្វា​ន់​ដូ​WTF​ ម្នាក់ៗ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការ​ណ៏​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ ។​

​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​នាម​យើង​ ជា​ម្ចាស់ផ្ទះ​ សហព័ន្ធ​បាន​គិតគូ​យ៉ាង​ច្បាស់​ជាមួយ​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដែល​ជា​សេនាធិការ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​តួនាទី​ ឲ្យ​រួម​ហស​ការ​ជាមួយ​គណៈកម្មាធិកា​សរជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទើប​អាច​ គ្រប់​គ្រង់​លើ​ការងារ​កីឡា​នេះ​ដំណើរការ​ទៅ​បានរ​លួ​ន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​និង​ជោគជ័យ​ ។​

​ដោយឡែក​ លោក​ ឆ​យ​ យ៉ុ​ង​ស៊ុ​ក​ ដែល​គ្រូឧទ្ទេស​នៅ​ក្នុង​សិក្ខាសាលា​ បាន​បញ្ជាក់​ថា​ នេះ​ជា​សិក្ខាសាលា​មួយ​ដែល​មាន​សារៈសំខាន់​ ដោយ​គ្រូៗ​មក​ចូលរួម​ទាំងអស់​ និង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ​ និង​បច្ចេកទេស​ថ្មីៗ​ដែល​ជា​កា​រវិ​វត្ត​ទៅ​មុខ​របស់​សហព័ន្ធ​តេ​ក្វា​ន់​ដូ​អន្តរជាតិ​ ។ ​នេះ​ជា​ការ​ពង្រឹង​និង​ពង្រីក​ចំណេះដឹង​ម​ន្ថែ​ម​ទៀត​ ដល់​គ្រូៗ​អោយ​ទទួល​បាន​នូវ​បច្ចេកទេស​ថ្មី​ស្រប​ទៅ​និង​កា​រវិ​វត្ត​របស់​សហព័ន្ធ​តេ​ក្វា​ន់​ដូ​អន្តរជាតិ​ ព​សេស​បំផុត​នោះ​ ជម្រុញ​ធនធានមនុស្ស​ឆ្ពោះទៅ​កាន់​ស៊ី​ហ្គេ​ម​ ឆ្នាំ​២០១៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​លោក​ ហែម​ សំណាង​ អនុប្រធាន​ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​មួយ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ចង់​បង្កើន​នូវ​ធនធានមនុស្ស​ និង​បន្ថែម​នូវ​សមត្ថភាព​ធនធានមនុស្ស​ដែល​សហព័ន្ធ​មាន​ពី​មុន​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។​

​អនុប្រធាន​សហព័ន្ធ​រូប​នោះ​បាន​បន្ត​ថា​ ចាប់ពី​ពេល​នេះ​តទៅ​ទាំង​ធនធានមនុស្ស​ និង​បច្ចេកទេស​របស់​សហព័ន្ធ​តេ​ក្វា​ន់​ដូ​WTF​កម្ពុជា​ ត្រូវ​តែ​ពង្រឹង​ និង​បង្កើន​សមត្ថភាព​របស់​គ្រូ​ ទាំង​គ្រូធំ​ ក៏​ដូច​ជា​គ្រូ​បង្គោល​ និង​ចៅក្រម​ អាជ្ញាកណ្តាល​ថ្នាក់​ជាតិ​ ពិសេស​ ការ​ផ្លាស់​ប្តូរ​វិន័យ​នៃ​ការ​ប្រកួត​របស់​សហព័ន្ធ​តេ​ក្វា​ន់​ដូ​អន្តរជាតិ​ ដែល​តម្រូវការ​ចាំបាច់​សហព័ន្ធ​តេ​ក្វា​ន់​ដូ​WTF​កម្ពុជា​ត្រូវ​តែ​ធ្វើការ​អភិ​វ​ឌ្ឃ​ខ្លួន​ឲ្យ​ទាន់​សភាព​ការ​ណ៏​ជាក់ស្តែង​នៃ​ការ​ប្រែប្រួល​របស់​សហព័ន្ធ​អន្តរជាតិ​ ៕​

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

...

Exif_JPEG_420

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print