ភ្នំពេញ, លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមនឹង លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ដែលជាអង្គភាពផ្សព្វផ្សាយដ៏សំខាន់របស់ជាតិ បានមកទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមដែលជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ជាលេីកទី១ ។
លោក ឃឹម វុទ្ធី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ និងប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនាពេលនេះ និងអរគុណសន្តិភាព!!
សូមបញ្ជាក់ផងដែរថា, នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
ជាមួយគ្នានេះ នៅថ្ងៃទី២២នេះក្រសួងក៏បានប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន២នាក់៕
ដោយ, សិលា