ក្រសួងអប់រំចេញសេចក្តីជូនដំណឹង ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ទូទាំងប្រទេស។
ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និង សាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនទាំងអស់ រឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ -៣ការពារ និងពាកុំ” តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៖

១. អនុវត្តឱ្យបានយ៉ាងម៉ឺងមាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សា ឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០
២. បុគ្គលិកអប់រំនិងសិស្សានុសិស្ស ត្រូវចៀសវាងទៅកាន់ទីកន្លែង ដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

៣, ផ្លាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០ នាក់

៤, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃ ការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៥, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថាមាន ទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៦, បុគ្គលិកអប់រំ ដែលមានការប៉ះពាល់ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្ត វិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រប់កម្រិត បុគ្គលិកអប់រំមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print