ឧបនាយករដ្ឋមន្ត្រីនៅកុងហ្គោម្នាក់ ផឹកស៊ីមិនឲ្យលុយគ្រប់​ ត្រូវម្ចាស់ហាងប្តឹង

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការសារព័ត៌មានក្នុងស្រុក Politico CD​ បានចុះផ្សាយថា លោក Moussa Mondo ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអ៊ីដ្រូកាបូន ត្រូវ​ជាប់ចោទពីបទផឹកស៊ីមិនឲ្យលុយគ្រប់​ ខណៈដែល​អ្នកស្រី Bijou Malanga ដែលជាម្ចាស់ហាងមួយកន្លែងនៅក្រុង Lingwala នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (កុងហ្គោ- គីនស្ហាសា) សម្រេចដាក់ពាក្យប្តឹង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Politico CD។

បេីតាមម្ចាស់ហាងខាងលេី អ្នកស្រី Bijou Malanga បានអះអាងថា នាអំឡុងនៃពិធីបុណ្យរំលឹកខួបនៃអំពើឃាតកម្មលើអតីតប្រធានាធិបតី លោក Laurent-Desire Kabila កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី Mondo បានទៅហាងរបស់ខ្លួន ជាមួយមន្ត្រីមួយចំនួនទៀត ដោយគាត់បានកុម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ និងច្រៀងខារ៉ាអូខេ ផងដែរ។

ជាក់ស្ដែង​នៅក្នុងពាក្យបណ្តឹងមួយដែលផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី Sylvestre Ilunga Ilunkamba កាលពីថ្ងៃទី១៩ ខែកុម្ភៈ អ្នកស្រី Bijou Malanga បានរាយការណ៍ថា លោកឧបនាយករដ្ឋមន្ត្រី Moussa Mondo បានជំពាក់លុយខ្លួនចំនួន១១០០ដុល្លារអាមេរិក។

គួររម្លឹកថា​ ក្រោយបញ្ចប់កម្មវិធី អ្នកស្រី Malanga បានចេញវិក្កយបត្រ ដែលមានទឹកប្រាក់ចំនួន១៧៥០ដុល្លារអាមេរិក ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីចេញតែ៦៥០ដុល្លារប៉ុណ្ណោះ ដោយនៅជំពាក់១ ១០០ដុល្លារ។ ប៉ុន្តែចាប់ពីពេលនោះមក អ្នកស្រី មិនដែលត្រូវបានទាក់ទងឲ្យយកលុយនោះដែរ។

ដោយឡែក​បើតាម Politico CD ប្រមុខរដ្ឋាភិបាលកុងហ្គោ ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ មិនទាន់មានការឆ្លើយជាផ្លូវការនោះឡើយ៕ដោយ​៖ស​ តារា​

...

រូបភាព​៖លោក Moussa Mondo ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអ៊ីដ្រូកាបូន នៅកុងហ្គោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print