អភិបាលខណ្ឌដូនពេញ​ បេីកិច្ចប្រជុំបន្ទាន់”ស្តីពីការស្រង់ទិន្នន័យរបស់សង្កាត់៤​ ក្នុងមូលដ្ឋាន​ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ”

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅវេលាម៉ោង១១​ និង៣០នាទីព្រឹកថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ​ បេីកិច្ចប្រជុំបន្ទាន់”ស្តីពីការស្រង់ទិន្នន័យរបស់សង្កាត់បួនក្នុងខណ្ឌដូនពេញពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ”។

ក្នុងកិច្ចប្រជុំនេះដោយសមាសភាពចូលរួមមាន៖​ ១.លោក លោកស្រីអភិបាលរងទទួលបន្ទុកតាមសង្កាត់។ ២.លោកអធិការរងនគរបាលខណ្ឌ​ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញ។
៣.លោកនាយករដ្ឋបាលខណ្ឌ។ ៤.លោកប្រធានការិយាល័យស្រុកប្រតិបត្តិចតុមុខ។ ៥.លោកប្រធានមណ្ឌលសុខភាពខណ្ឌ។
៦.លោក លោកស្រីចៅសង្កាត់៤(សង្កាត់ជ័យជំនះ,សង្កាត់បឹងរាំង,សង្កាត់ស្រះចក,សង្កាត់ចតុមុខ)។

នាកិច្ចប្រជុំនេះដែរលោក លោក សុខ ពេញវុធ បានផ្តោតការយកចិត្តទុកដាក់លើទីតាំងចក្តាឡីស័ក និងទីតាំងដែលបានបិទ(មានPositive Covid19) ។​

ដោយឡែកលោកស្រីចៅសង្កាត់ទាំង៤ខាងលើ​ ត្រូវស្រង់ទិន្នន័យទីតាំងចំនួន៤ដែលបានបិទរួច និងយកសំណាកចប់ជាស្ថាពររួមមាន៖ ភោជនីយដ្ឋានRiver King សង្កាត់ផ្សារថ្មី៣​,Apartment Lao សង្កាត់បឹងរាំង, Club CoCoក្នុងសណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, និងភោជនីយដ្ឋានRomantic សង្កាត់វត្តភ្នំ។

ចំណែក​ទីតាំងចំនួនពីរទៀត រួមមាន៖ សាលាបឋមសិក្សាកូលាប១ សង្កាត់ស្រះចក និងYu Taiy Apartment and Hotelនៅសង្កាត់បឹងរាំង ដោយចាត់ចែងឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ទាំងពីររួមជាមួយការរិយាល័យអប់រំយុវជន និងកីឡា ធ្វើការជាមួយក្រុមគ្រូពេទ្យធីតា ដើម្បីយកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ព្រមទាំងដាក់កម្លាំង ដើម្បីបិទទីតាំងខាងនេះតាមគោលការណ៍ណែនាំរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានមុឺងម៉ាត់បំផុត។

ក្រោយពីស្រង់ស្ថិតិរួចត្រូវបញ្ជូនស្តិតិនេះមករដ្ឋបាលខណ្ឌដូនពេញ​ យ៉ាងយូរត្រឹមម៉ោង១៤​ និង៣០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីមានមូលដ្ឋានធ្វើរបាយការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញឲ្យបានទាន់ពេលវេលា។​ ចំពោះសណ្ឋាគារ ដែលដាក់ភ្ញៀវមកពីក្រៅប្រទេសដើម្បីយកសំណាក និងធ្វើចក្តាឡីស័ក គណៈបញ្ជាការសង្កាត់ត្រូវដាក់កម្លាំងយាមប្រចាំការ២៤ម៉ោង​ លេី២៤ម៉ោង ឲ្យបានមុឺងម៉ាត់បំផុត៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print