អតីតកីឡាករអន្តរជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីគាត់បានទៅដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះបានបង្ហោះលើបណ្តាញសង្គមនូវរូបភាពមួយសន្លឹកដែលថតចេញពីបង្អួចសណ្ឋាគាររបស់គាត់ដែលគាត់ស្ថិតនៅដាច់ដោយឡែកពីគ្នានៅស៊ីអានខេត្តសាអានស៊ី។
Fellaini បានសរសេរដាក់ចំណងជើងថា “ត្រឡប់ទៅរកស៊ីវិញ”។ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះត្រូវបំពេញកាតព្វកិច្ចដាច់ដោយឡែកពីគ្នារយៈពេល២សប្តាហ៍ និងនៅដាច់ឆ្ងាយពីផ្ទះមួយសប្តាហ៍មុនពេលអាចចូលរួមជាមួយក្រុម Shandong Luneng នៅលីគកំពូល Chinese Super League ។
បច្ចុប្បន្នក្រុម Shandong Luneng កំពុងហ្វឹកហាត់នៅហៃគូ ខេត្តហៃណានមុនបើករដូវកាលថ្មី ៕
...
ដោយ៖ភារៈ