Fellaini ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីបានវិលត្រឡប់ទៅប្រទេសចិនវិញ

ចែករំលែក៖

អតីតកីឡាករអន្តរជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីគាត់បានទៅដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះបានបង្ហោះលើបណ្តាញសង្គមនូវរូបភាពមួយសន្លឹកដែលថតចេញពីបង្អួចសណ្ឋាគាររបស់គាត់ដែលគាត់ស្ថិតនៅដាច់ដោយឡែកពីគ្នានៅស៊ីអានខេត្តសាអានស៊ី។

Fellaini បានសរសេរដាក់ចំណងជើងថា ត្រឡប់ទៅរកស៊ីវិញខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះត្រូវបំពេញកាតព្វកិច្ចដាច់ដោយឡែកពីគ្នារយៈពេល២សប្តាហ៍ និងនៅដាច់ឆ្ងាយពីផ្ទះមួយសប្តាហ៍មុនពេលអាចចូលរួមជាមួយក្រុម Shandong Luneng នៅលីគកំពូល Chinese Super League 

បច្ចុប្បន្នក្រុម Shandong Luneng កំពុងហ្វឹកហាត់នៅហៃគូ ខេត្តហៃណានមុនបើករដូវកាលថ្មី ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print