កីឡាករ Novak Djokovic ឈ្នះពានរង្វាន់ Australian Open ជាលើកទី៩

ចែករំលែក៖

កីឡាករវាយតឺន្នីសNovak Djokovic របស់ស៊ែប៊ីបានឈ្នះជើងឯកជាលើកទី៩នៃព្រឹត្តិការណ៍ Australian Open ជាប្រវត្តិសាស្ត្រនារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី២២ កុម្ភៈដោយបានផ្តួលកីឡាករ DaniilMedvedev របស់រុស្ស៊ីក្នុងលទ្ធផល ៧-៥៦-២ និង ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២២ ខែកុម្ភៈ។

វាជាជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Djokovic ដែលនៅតែមិនស្គាល់ពាក្យថាចាញ់នៅក្នុងការប្រកួតទាំងនៃ AO ដែលគាត់បានលេងនៅ Rod Laver Arena 

កីឡាករ Daniil Medvedev បានចូលរួមការប្រកួតកាលពីថ្ងៃអាទិត្យដោយឈ្នះ២០ប្រកួត តែទោះយ៉ាងណានៅរាត្រីប្រកួតវគ្គផ្តាច់ព្រ័ត្រ បានបរាជ័យក្រោមថ្វីដៃ Djokovic  កីឡាករ Djokovic បានយកឈ្នះDaniil Medvedev នៅក្នុងទីលានដែលមានអ្នកគាំទ្រពាក់កណ្តាលក្រោយពីមានការរឹតត្បិតដោយសារកូវីដ-១៩

កីឡាករ Djokovic បាននិយាយថាវាពិតជារំជួលចិត្តបំផុតក្នុងកម្មវិធី Grand Slam ដែលខ្ញុំធ្លាប់មានជាមួយនឹងអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងដែលមិនសូវមានអ្នកគាំទ្រក្នុងទីលាន ការជាសះស្បើយយ៉ាងឆាប់រហ័សរបស់ខ្ញុំ ចំពោះការងាររបស់ក្រុមវេជ្ជសាស្ត្រធ្វើឲ្យខ្ញុំអាចលេងតឺន្នីសបាន និងទទួលបានជ័យជម្នះ” ។

Djokovic បានបន្តថា ជាការពិតខ្ញុំមិនបានធ្វើវាដោយខ្លួនឯងទេ។ ក្រុមវេជ្ជសាស្រ្តកាយសម្បទារបស់ខ្ញុំបានបំពេញការងារជាច្រើន។ ដោយមានព្រះគុណរបស់ព្រះជាម្ចាស់ខ្ញុំអាចសំរេចនូវអ្វីដែលខ្ញុំបានសំរេចហើយខ្ញុំពិតជាអរគុណខ្លាំងណាស់ ។

ចំណែកកីឡាករ Daniil Medvedev បាននិយាយថា នៅទីបញ្ចប់ខ្ញុំបានចាញ់ជាសិតដែលខ្ញុំមិនបានលេង និងមិនបានលេងក្នុងកម្រិតល្អបំផុតនោះទេ។ គាត់លេងបានល្អនៅថ្ងៃនេះដែលខ្ញុំមិនអាចនៅកម្រិតល្អបំផុតរបស់ខ្ញុំបាន” ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print