នៅក្នុងរោងការ ! មានអ្វីខ្លះ ជាតំណាងក្តីស្រឡាញ់ នៃគូស្វាមីភរិយាថ្មោងថ្មី ចាប់ដៃគ្នា លើវិថីជីវិតតែមួយនោះ !

ចែករំលែក៖

ភ្នំពេញ, ដកស្រង់ពីប្រភព : Thong Nidamony ហើយចែករំលែកនិងប្រែសម្រួលដោយ,(កូនទន្សាយស)បានធ្វើការលើកឡើងពីបញ្ហាពាក់ចិញ្ចៀនរវាងកូនកម្លោះ-ក្រមុំ ដោយបញ្ជាក់ថា, ចិញ្ចៀនអាពាហ៍ពិពាហ៍ គេពាក់នៅម្រាមឆ្វេង “ព្រោះវាតភ្ជាប់ផ្ទាល់ ទៅនឹងបេះដូង”។

-គេឱ្យក្រាបក្បាលផ្ទឹម ព្រោះ “គេចង់ប្រាប់ថា ទាំងពីរនាក់ ត្រូវចូលនឹម បរលើផ្លូវជីវិត ហើយរទេះក្រឡាប់ ឬលឿនទៅមុខ វាអាស្រ័យលើអ្នកទាំងពីរ ជាអ្នកជួយមើលខុសត្រូវគ្នា”។
-គេបាចផ្កាស្លាលើ ចង់បញ្ជាក់ថា “ភាពរុងរឿងក្នុងគ្រួសារ គឺអាស្រ័យលើអ្នកទាំងពីរ ពូកែថែទាំ ភ្លើងក្នុង ភ្លើងក្រៅ”។
-គេកាត់សក់ ចង់បញ្ជាក់ថា “ត្រូវចេះតំរឹមស្តង់ដារ ដាក់ចូលគ្នា ផ្នែកដែលលើស ត្រូវកាត់ចេញ ផ្នែកដែលខ្វះ ត្រូវខំបំពេញ ចិត្តអាក្រក់ទាំងអស់ ដាច់ខាត ត្រូវតែកាត់ចោលឱ្យអស់ ! នៅខាងក្រៅប្រើវិន័យ នៅក្នុងគ្រួសារប្រើមេត្តា”។
-គេឱ្យនៅកណ្តាលភ្លើង បង្វិលពពិលគឺ “ចង់ប្រាប់ថា ពន្លឺជីវិតឋិតនៅលើការអត់ធន់ និងការព្យាយាម”។
» អាចារ្យមិនដឹងរឿង គិតតែពីអួត ហៅព្រះឥន្ទ ហៅទេវតា មកផ្ទះលោកមហាសេដ្ឋី រៀបការកូនជួយឱ្យពរជ័យ មិនប្រាប់ខ្លឹមធម៌សំខាន់ៗ ដែលជីវិតក្មេងខ្ចីទាំងពីរ ត្រូវជួបនៅថ្ងៃខា
ងមុខទេ ! ទីបំផុតមិនបានមួយខែផង ឈ្លោះគ្នាវៃគ្នា ហើមមុខ ហើមមាត់ ឡើងតុលាការ លែងលះគ្នាអស់ ! គួរឱ្យអាសូរ….!!
តាមពិតទៅ ការលើកឡើងខាងលើនេះ ក៏ជាការដាស់តឿន នឹងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ដែលបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយ អាចយល់ដឹងអត្ថន័យខ្លះពី ការពាក់ចិញ្ចៀន អាពាហ៍ពិពាហ៍ ការចាប់ដៃគ្នា កសាងអនាគតលើផ្លូវតែមួយ នេះជាដើម។ ការលើកអំពី ទំនៀមទម្លាប់ ដ៏ល្អនៃចាស់ជំនាន់ដើម បានបង្ហាញនូវ សេចក្តីស្រឡាញ់ រវាងគូស្វាមីភរិយាថ្មី ចាប់ដៃគ្នាជារៀងរហូត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print