ចាប់ខ្លួនបុរសជាកម្មករសំណង់២នាក់ ដកហូតថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាកម្មករសំណង់២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញមានថ្នាំញៀនចំនួន១កញ្ចប់លាក់ទុកជាប់ខ្លួន ។ ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើង កាលពីវេលាម៉ោង២៣ និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះទី១-ឈ្មោះ កែវ សោភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ឡេង មករា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង២នាក់នេះមានមុខរបរ ជាកម្មករសំណង់ រស់នៅក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាលជាមួយគ្នា ។

ប្រភពដដែលបានបន្តថា នៅជារៀងរាល់យប់សមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចេញល្បាតនៅក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដែលកើតមានឲ្យបានទាន់ពេលវេលា ។ ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាកូវ ចេញ​ល្បាតតាមដងផ្លូវ ខណៈនោះបានប្រទះឃើញជនសង្ស័យកំពុងដើរតែ២នាក់នាពេលយប់ស្ងាត់ ។

ប្រភពដដែលបានបន្តថា ឃើញដូច្នេះសមត្ថកិច្ចនគរបាលចេញល្បាតបានហៅជនសង្ស័យឲ្យឈប់សុំធ្វើការត្រួតពិនិត្យនិងឆែកឆេរ រហូតរកឃើញមានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន១កញ្ចប់ ដែលជនសង្ស័យលាក់ជាប់ខ្លួន ។ បន្ទាប់ពីរកឃើញមានវត្ថុតាងសម្រាប់ដាក់បន្ទុក ហើយនោះសមត្ថកិច្ចបានវាយខ្នោះជនសង្ស័យទាំង២នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕

d12ebab7-1e5a-4933-9d37-dfee1cbf325e

8a5f9a5a-eb7f-4bf7-8e46-05c79c8b9b83

6c05a191-7b20-43a2-b713-dc2443826c86

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print