ភ្លើងឆេះផ្ទះបាយប្រជាពលរដ្ឋម្នាក់ សំណាងល្អបានអ្នកភូមិសួនថ្មីជួយពន្លត់ទាន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះបាយមួយខ្នងត្រូវបានអគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅសំណាងល្អបានអ្នកភូមិសហការគ្នាអន្តរាគមន៍ជួយពន្លត់ទាន់មិនរាលថាលដល់អ្នកជិតខាងមូលហេតុដោយសារម្ចាស់ផ្ទះដាំបាយចេញទៅក្រៅ។

ហេតុការណ៍នេះបានកើតទ្បើងកាលវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមលោក ឡាយ សុភាព អនុភូមិសួនថ្មីសង្កាត់ព្រៃឆ្លាក់បានអោយដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះយាយ ពីង អាយុ៥១ឆ្នាំជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯងរាប់ឆ្នាំមកហើយមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ដោយនៅមុនពេលកើតហេតុស្ត្រីជាម្ចាស់ផ្ទះបានចំអិនអាហារហូបបាយពេលថ្ងៃត្រង់ខណៈដាំបាយនិងធ្វើម្ហូបរួចរាល់ក៏បានចេញពីផ្ទះបាយដោយជាប់រវល់ទៅមុខលុះប្រមាណជា១០នាទីស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីផ្ទះបាយបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់បានទាន់ពេលមិនបង្កអោយឆាបឆេះដល់ផ្ទះអ្នកជិតខាងអ្វីនោះទេ។

អ្នកភូមិម្នាក់បាននិយាយថា នេះសំណាងហើយដែលភ្លើងមិនឆេះរាលដាលដល់លំនៅដ្ឋានអ្នកដទៃកុំអីមិនដឹងឆេះអស់ប៉ុន្មានខ្នងនោះទេខណៈគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕

12803166_238126086521564_6679696025729106121_n

12804855_238126096521563_92313519730640032_n

12800274_238126113188228_3286854560600216764_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print