រថយន្តឡិចស៊ីស៥៧០បើកបត់មិនប្រយ័ត្ន ត្រូវរថយន្តតូយ៉ូតាប្រាយតុន បុកចំពីមុខពេញទំហឹងបណ្ដាលឲ្តរងការូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីសLX570មួយគ្រឿងបានបើកបត់ឆ្លងផ្លូវលឿនទំនងជាប្រញាប់ចូល ហូតែល ត្រូវបានរថយន្តតូយ៉ូតាប្រាយតុន បើកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើកាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខហូតែល អិុនធ័រខន តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើហេតុគឺមានរថយន្តឡិចស៊ីសLX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Q-2588 បានបើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងទំនងជាប្រញាប់ឆ្លងចូលទៅហូតែល (អិនធ័រខន) ភ្លាមនោះស្រាប់តែមានរថយន្តតូយ៉ូតាប្រាយតុន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-2262 បានបើកមកពីជើងទៅត្បូងក្នុងល្បឿនលឿនហើយបានវ៉ាក់អើជាមួយនិងរថយន្តឡិចស៊ីសនោះក៏បានបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អដែលមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោងតែមិនត្រូវគ្នានោះទេ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនោះទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕

IMG_0776

IMG_0792

IMG_0785

IMG_0789

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print