បុរសម្នាក់បើករថយន្តដឹកដីធន់ធំ បើកថយក្រោយមិនប្រយ័ត្នជ្រុលបុកនិងកិនម៉ូតូនិចជិះពីក្រោយបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលសំណាងល្អបានរងរបួសស្រាល ដោយសារតែរថយន្តដឹកដីបើកថយក្រោយខ្វះ ការប្រុងប្រយ័ត្នបុកនិងកិនពីក្រោយទាំងកំរោល។ រីឯម៉ូតូម៉ាក ហ្សុយស៊ូគី និច មួយគ្រឿងរបស់ជនរងគ្រោះរងការខូចខាតស្ទើរទាំងស្រុង ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២ ក្បែរស្ពានបាក់ ស្ថិតភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង រវាងរថយន្តដឹកដី ម៉ាក ISUZU ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-6493 បើករ៉ីយ៉ែថយក្រោយបុកម៉ូតូម៉ាក  ហ្សុយស៊ូគី និច មួយគ្រឿង ពណ៍ស ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ ។

ប្រភពដដែលបានប្រាប់បន្តឲ្យដឹងទៀតថា អ្នកបើកបររថយន្តដឹកដីបង្កហេតុឈ្មោះ លន់ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិ ជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ដោយឡែកអ្នក ជិះម៉ូតូរងគ្រោះឈ្មោះ ខេន ចាន់ដេត ភេទស្រី អាយុ២១ឆ្នាំ ជានិសិត្ស នៃសាលាច្បាប់បឹងត្របែក ឆ្នាំទី១ បច្ចុប្បន្នរស់នៅភូមិបិណ្ឌបោ ឃុំព្រះ ពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តដឹកដី បង្កហេតុបើកបរចេញពីផ្លូវលំក្នុងភូមិទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ស្តាំតាមផ្លូវជាតិលេខ២ ខណៈបត់បានបន្តិច រថយន្តនោះបានបើកថយក្រោយដោយខ្វះការប្រុងប្រយ័ត្ម ក៏បុក និងកិនម៉ូតូជនរងគ្រោះទាំងកំរោល បណ្តាលឲ្យម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបរម៉ូតូសំណាងល្អរងរបួសស្រាល។

សាក្សីដដែលប្រាប់ឲ្យដឹងទៀតថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានសហជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុភ្លាមៗធ្វើការវាស់វែង នាំទាំងអ្នកបើកបររថយន្ត និងរថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមក្រោយ៕

IMG_0954

IMG_0955

IMG_0943

IMG_0940

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print