បុរសម្នាក់ស្រវឹងស្រាជោគឈប់ម៉ូតូដេកចិញ្ចើមផ្លូវទាំងយប់ ព្រោះខ្លាចសមត្ថកិច្ចផាកពិន័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនព្រមទាំងរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានខណៈដែលឃើញបុរសម្នាក់ដេកលើម៉ូតូរបស់ខ្លួនដោយអាការះស្រវឹងស្រារជោគមិនហ៊ានបើកបរសង្ស័យខ្លាចសមត្ថកិច្ចផាកពិន័យនិងត្រួតពិនិត្យជាតិស្រវឹង។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានអោយដឹងថា កាលពីវេលាម៉ោង៧យប់មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានអាយុប្រមាណជាង៣០ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿនស្របពេលនោះស្រាប់តែបុរសខាងលើក៏បានឈប់ម៉ូតូដោយអាការះស្រវឹងស្រាជោគជាំរួចក៏ដេកលង់លក់បង្កអោយមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានបុរសម្នាក់មិនដឹងមកពីស្រុកណាបានឈប់ម៉ូតូដឹកលង់លក់ទាំងយប់សមត្ថកិច្ចក៏បានមកដល់និងសាកសួរដោយបុរសខាងលើនេះបាននិយាយថារូបគាត់មកពីកម្មវិធីមួយកន្លែងហើយក៏បានផឹកស្រវឹងរួចក៏ត្រលប់មកផ្ទះវិញប៉ុន្តែបើកមកដល់ពាក់កណ្ដាលផ្លូវណាមួយស្រវឹងស្រាខ្លាចគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងខ្លាចសមត្ថកិច្ចផាកពិន័យជាតិស្រវឹងទើបគាត់ឈប់ម៉ូតូដេកតែម្ដងទៅ៕

12495230_1744530122443530_6858441131721730346_n

12801236_1744530069110202_1850389084772871273_n

12801259_1744530082443534_3708425084970943542_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print