ភ្លើងចង្ក្រានរាលឆេះផ្ទះបាយ និងជង្រុកស្រូវនៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះបាយជាប់ជាមួយជង្រុកផ្ទុកស្រូវអង្ករ រួមទាំងសម្ភារៈត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈដាំស្លររួចពន្លត់ភ្លើងមិនអស់ ហើយនាំគ្នាចាកចេញពីផ្ទះទៅការងាររៀងៗខ្លួន។

ហេតុការណ៍ភ្លើងឆេះផ្ទះ បង្កការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិស្ទឹងកំបុត្ត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរៈសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកាន ប្រាប់ថា ផ្ទះបាយរួមជាមួយជង្រុកដាក់ស្រូវអង្ករ និងសម្ភារៈផ្សេងៗត្រូវបានភ្លើងឆាបឆេះនោះមាន ទំហំ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា។ លោកបន្តថាការឆេះបណ្ដាលឲ្យខូចខាតរួមមាន ស្រូវជិត ៣តោន អង្កចំនួន២០០គីឡូក្រាម ឈើគ្រឿងផ្ទះដាក់នៅខាងក្រោមចំនួន ១ម៉ែត្រគូប និងសម្ភារៈនៅលើនោះមួយចំនួនផងដែរ។

លោកអធិការបន្តទៀតថា តាមការបញ្ជាក់ពីលោកតាម្ចាស់ផ្ទះឈ្មោះ សុខ សុន អាយុ ៧១ឆ្នាំប្រពន្ធឈ្មោះ កែវ សុន អាយុ៧០ឆ្នាំ មានកូនប្រុសស្រីចំនួន ៤នាករស់ នៅភូមិឃុំកើតហេតុប្រាប់ថា ពេលភ្លើងឆាបឆេះក្រុមគ្រួសារគាត់គ្មាននរណាម្នាក់នៅផ្ទះនោះទេ ប៉ុន្តែអាចបណ្ដាល​មកពីភ្លើងចង្ក្រាន ព្រោះមុនកើតហេតុកូនៗបានដាំស្លរ រួចនាំគ្នាហូបចុក ក៍ចាកចេញទៅការងាររៀងៗខ្លួន ចំណែកគាត់និងយាយនាំគ្នាទៅវត្តដើម្បីរាបចង្ហាន់ព្រះសង្ឃ តែមុននិងចាកចេញពីផ្ទះបានចាក់ទឹកពន្លត់ភ្លើងដែរ ឬវាមិនរលត់ (រាលឡើងវិញ)។

លោកបញ្ជាក់ទៀតថា ទោះបីយ៉ាងនេះក្ដីភ្លើងមិនរាលឆេះផ្ទះធំនោះទេ ដោយប្រជាពលរដ្ឋក្នុងភូមិយកម៉ាស៊ីនបូមទឹកស្រះបាញ់ពន្លត់និងរថយន្តដឹកទឹកក្នុងភូមិចំនួន២គ្រឿងទៀតអន្តរាគមន៍ផងនោះ៕

IMG-20160229-WA0008

IMG-20160229-WA0009

IMG-20160229-WA0006

IMG-20160229-WA0007

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print