ភ្នំពេញ: នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា, សូមអភិបាលខេត្ត នៅតាមព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ កន្លងទៅយើងបានធ្វើការ ពង្រឹងចត្តាឡឺស័ក ពង្រឹងការគ្រប់គ្រងចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ ពង្រឹងចត្តាឡឺស័កនៅតាមតំបន់ព្រំដែន ដើម្បីជៀសវាងការហូរចូល នៃជំងឺក្រៅប្រទេសចូលក្នុងប្រទេស ។ ប៉ុន្តែចំពោះការដឹកទំនិញរកស៊ី គឺជាមួយគ្នា នៅតែបន្តធ្វើធម្មតា ។ សម្ដេចបានបញ្ជាក់ថា, សូមស្ដាប់ខ្ញុំបើបានច្បាស់លើ រឿងនេះ ។ ខ្ញុំទើបទទួលដំណឹងថា, អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍មានដាក់បទបញ្ជា ទៅតាមខត្តដែលនៅជាប់តាមព្រំដែន កម្ពុជា- ថៃ ជាពិសេសតំបន់ព្រំដែនខេត្តប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកជញ្ជូនកសិផល ដឹកទៅព្រំដែនថៃដូចមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក នៅក្នុងករណីនេះដែរ បែរជារថយន្តថៃមកចូលក្នុងទឹកដីរបស់យើងវិញបាន ។ សម្ដេចបានបន្តថា, បើសិនជាដូច្នេះ ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមសខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែន រកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះគឺជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើន កាន់តែល្អ មិនអាចដឹកពីថៃមកដឹកទំនិញចូល , ចូលមកដឹកក្នុងប្រទេសយើងបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋ ខ្មែររបស់យើង មិនឲ្យដឹកទំនិញចេញទៅប្រទេសថៃ ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីធ្វើចត្តាឡីស័ក ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា ។
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ទៀតថា, ខ្ញុំសូមឱ្យតាមបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់ យកការទទួលខុសត្រូវ ដើម្បីធ្វើវិធានការធ្វើយ៉ាងណាឲ្យប្រជាជន នៅតែបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញ ខ្លាំងសេដ្ឋកិច្ចបន្ថែមទៀតទេ ។ ខ្ញុំសូមស្នើឱ្យសម្ដេចក្រឡាហោម បញ្ជាក់ ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញបញ្ជាបែបនេះ ទៅកាន់កន្លែងណាខ្លះ សូម្បីដកនូវ បទបញ្ជាអ្នកវិញ ពីព្រោះថាទំនិញវាអត់មានជំងឺកូវីដអីទេ ទំនិញយើងដែលចូលទៅប្រទេសថៃ ឬកទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា កម្ពុជាទៅថៃ គឺអត់មានកូវីដទេ។ បញ្ហាសំខាន់របស់យើង គឺយើងធ្វើពង្រឹង គ្រប់គ្រងការធ្វើចត្តាឡីស័ក ។
សម្ដេចបានគូសបញ្ជាក់ថា, គួរបង្កលក្ខណៈសម្បត្តិអោយប្រជាពលរដ្ឋបានរកស៊ី នៅតាមព្រំដែន ចាំតែបង្កលក្ខណៈឱ្យរកស៊ីកាន់តែធំទៅៗ ពីព្រោះទីផ្សាររបស់យើងច្រើនពឹងពាក់ទៅលើទីផ្សារប្រទេសជិតខាង ដែលពឹងក្នុងការនាំចូលប្រទេសយើងកាន់តែច្រើន ហើយការនាំចេញពីប្រទេសយើងទៅខាងក្រៅក៏កាន់តែច្រើនដែរ។ ដូច្នេះសូមបន្តលើបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ ហើយការចេញបទបញ្ជាណាមួយពាក់ព័ន្ធនឹងព្រំដែន សូមឱ្យខ្ញុំបានដឹងផង សូមមេត្តាឱ្យខ្ញុំបានដឹងផង ពីព្រោះខ្ញុំទទួលខុសត្រូវទៅលើបញ្ហា កិច្ចការនយោបាយក្រៅប្រទេសនិងក្នុងប្រទេស ។ កន្លងទៅយើងក៏មានការឆកល្វែងដែរ មានការចេញបទបញ្ជាទប់ស្កាត់ មិនឲ្យនាំចូលត្រី ពីខាងក្រៅ ដែលអាចថា ខុសទៅនឹងបទដ្ឋាន នៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌអេស្ការ គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានធ្វើការកែតម្រូវទៅនឹងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ត្រីចូលពីខាងវៀតណាម ដែលអាចធ្វើអោយមានបញ្ហា ហើយជារឿងដែលត្រូវចាត់ការបន្ទាន់ និងសុំឲ្យខេត្តនៅតាមព្រំដែនធ្វើកិច្ចការនេះបន្ទាន់ ហើយបើមានការរអាក់រអួលដោយប្រការណាមួយ គឺអាចទាក់ទងមកសម្ដេចផ្ទាល់តែម្ដង៕
ដោយ, សិលា