ចាប់ពីយប់នេះតទៅ ! ក្រសួងសុខាភិបាល ជ្រើសទីតាំងមណ្ឌលចត្ដាឡីស័កព្រែកព្នៅ ទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ខណៈដែលមន្ទីរព្យាបាលជំងឺកូវីដ១៩ ចំនួន៣ទីតាំងផ្សេងទៀតបានពេញអស់ ក្រសួងសុខាភិបាល បានសម្រេចដាក់មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ ក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំគណៈប្រតិភូមន្ដ្រីសុខាភិបាល ជាមួយសាលារាជធានីភ្នំពេញ ចុះមកពិនិត្យទីតាំង មណ្ឌលចត្ដាឡីស័កនេះ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីការជ្រើសមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនេះ ទៅជាកន្លែងពិនិត្យព្យាបាលជំងឺកូវីដ១៩ ។

ដោយឡែក លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា «មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩នេះ គឺអាចដាក់អ្នកជំងឺបានចំនួន៥០០គ្រែ ដែល នឹងមានទីតាំងធំទូលាយ មានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់ ហើយនឹងចាប់ផ្ដើមដាក់អ្នកជំងឺពីយប់នេះតទៅ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីតាំងព្យាបាលជំងឺកូវីដ១៩ មានចំនួន៤ទីតាំងហើយ គឺនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចក្រអង្រែ, មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ។
ករណីមួយទៀត គឺរដ្ឋបាលរាជធានីភ្នំពេញបង្ហាញ ទីតាំងរហូតចំនួន ៦៣កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ។ ដូច្នេះក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើធ្លាប់បានទៅកាន់ទីនោះ សូមមេត្តាទៅផ្ដល់សំណាក ឬធ្វើតេសឲ្យបានគ្រប់គ្នា ដើម្បីជៀសផុតពីការឆ្លងកូវីដ-១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print