ទីក្រុង​សៀងហៃ៖​ ទោះបីជាមានការរីករាលដាល នៃCOVID-19​ ក៏ដោយ​ ខ្លួនបានបង្ហាញពីកំណើនសេដ្ឋកិច្ចវិជ្ជមាន

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ទីក្រុងសៀងហៃ របស់ចិន ត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖​ បេីទោះបីជាផលប៉ះពាល់ នៃការរាតត្បាតពីជំងឺ COVID-19 ក៏ដោយ​ ទីក្រុងសៀងហៃ នៅតែមិនប្រែប្រួល និងភាពធន់នឹងសេដ្ឋកិច្ច កាលពីឆ្នាំមុន។

បើតាមសម្តី លោក Zong Ming អភិបាលរងក្រុងសៀងហៃ បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានមួយ​យ៉ាងដូច្នេះ​ថា៖​ បច្ចុប្បន្ន​ ទីក្រុងដែលមានអត្រាប្រជាជន ជាង២៤លាននាក់ និងមានអ្នកដំណើរកម្សាន្ត ជាជនជាតិបរទេសច្រើនជាងគេនេះ, សៀងហៃ មិនត្រឹមតែបានគ្រប់គ្រងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលឃើញពីកំណើនវិជ្ជមាន នៃផលិតផលក្នុងស្រុកសរុប, ការប្រើប្រាស់, ទំហំនៃការនាំចេញ-នាំចូលរបស់ខ្លួន និងការវិនិយោគផ្ទាល់ពីបរទេសផងដែរ នៅក្នុងឆ្នាំ២០២០។

ដោយឡែក​បេីតាមស្ថិតិផ្លូវការ បានបង្ហាញថា ទីក្រុងសៀងហៃ មានកំណើន GDP ១,៧ភាគរយ ក្នុងឆ្នាំ២០២០, ជាមួយនឹង GDP សម្រាប់ប្រជាជនម្នាក់ៗ កើនឡើងដល់២៣,០០០ដុល្លារអាមេរិក។

គួរបញ្ជាក់ថា​ ចំណែក​ឯទំហំនៃការនាំចូល និងនាំចេញរបស់ខ្លួន បានកើនឡើង២,៣ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ, ស្របពេលដែលការលក់រាយ នៃទំនិញប្រើប្រាស់របស់ខ្លួន ក្នុងឆ្នាំ២០២០ មានទំហំ១,៥៩លានលានយ័ន (ប្រមាណ២៤៦ពាន់លានដុល្លារអាមេរិក), កើនឡើង០,៥ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ហើយជាប់លំដាប់ថ្នាក់លេខ១ ក្នុងចំណោមទីក្រុងរបស់ចិន៕ដោយ​៖ស​ តារា​

...

រូបភាព​៖ទីក្រុង​សៀងហៃ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print