ទើបតែចេញ​ពីពន្ធនាគារ​ថ្មីៗ​ ​ក្រុមគ្រួសារ​មិនចាប់អារម្មណ៍ចង.ក​​សម្លាប់ខ្លួនឯង​បាត់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់​ ខណៈដែលខ្លួនទើបតែចេញ​ពីពន្ធនាគារនាពេលថ្មីៗ​ ដែល​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​​វាយ​ម្ដាយ​បង្កេីតខ្លួនឯង​ ហេីយ​មានសតិមិនល្អស្រាប់តែចង.ក​​សម្លាប់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង​២ និង​៤៦នាទីថ្ងៃ​ទី​២៤ ​កុម្ភៈ​ ស្ថិត​នៅ​ក្នុងភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។ ​​

តាមប្រភពព័ត៍មានពី​សមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា​ សពជន​រង​គ្រោះ​ឈ្មោះ ងួ​ន ងឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​​តាម​ការឆ្លេីយបំភ្លឺពីឈ្មោះ យុន ងួ​ន ​អាយុ​៥៥​ឆ្នាំ​ ត្រូវជា​ឪពុក​របស់​សព​ បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​របស់​គាត់​ទើប​ចេញពី​ពន្ធនាគារ ដែល​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​​វាយ​ម្ដាយ​បង្កេីតខ្លួនឯង ក៏​ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនទៅតុលាការខេត្តកាត់ទោសឲ្យ​ជាប់​ពន្ធនាគារ​តែម្តង​ ។

ឪពុក​ជនរងគ្រោះ​ បន្តថា​ ចាប់តាំងពី​កូនប្រុស​ត្រឡប់​ពី​​​ចេញមក​ពីពន្ធនាគារ​វិញ កូនគាត់មាន​សតិ​ខុស​ប្លែក​ពី​មុន ឃេីញចេះ​តែ​និយាយ​រវើរវាយ ដើរ​សើច​ញញឹម​តែឯង ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ ដូច​មនុស្សមាន​សតិ​មិន​គ្រប់​អ​ញ្ចឹ​ង ប៉ុន្តែ​គាត់​មិន​បាន​នាំ​កូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​នោះ​ទេ។

លុះនៅ​មុន​ថ្ងៃ​កើតហេតុ ម៉ោង​ប្រហែល១​រំលង​អ​ធ្រា​ត​ នៅ​ក្នុងភូមិ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍ ពេល​នោះ​​គាត់​បាន​ទៅ​មើល​ហេតុ​ការណ៍​នេះជាមួយ​អ្នក​ភូមិ​នៅ​មណ្ឌល​សុខភាព​ដូង ឃុំ​ដូង លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​កូនប្រុស​ចង.ក នៅ​ក្រោមផ្ទះ​​តែ​ម្ដងបាត់ទៅហេីយ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍​ព័ត៌មាន​ទៅសមត្ថកិច្ច​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សហការជាមួយនគរបាលជំនាញ​ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ ដើម្បី​ចូលរួម​ពិនិត្យទីកន្លែង​កើតហេតុ ​ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កសម្លាប់​ខ្លួនឯង​មែន​។ ចំណែក​សពសមត្ថកិច្ច​បានប្រគល់ឲ្យក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី៕ដោយ​៖សហការី​

...

រូបភាព​៖សមត្ថកិច្ចជំនាញពិនិត្យសពនៅកន្លែងកេីតហេតុ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print