ខេត្តកំពង់ធំ៖ បុរសម្នាក់ ខណៈដែលខ្លួនទើបតែចេញពីពន្ធនាគារនាពេលថ្មីៗ ដែលជាប់ចោទពីបទហិង្សាដោយចេតនាវាយម្ដាយបង្កេីតខ្លួនឯង ហេីយមានសតិមិនល្អស្រាប់តែចង.កសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង២ និង៤៦នាទីថ្ងៃទី២៤ កុម្ភៈ ស្ថិតនៅក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ងួន ងឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
បើតាមការឆ្លេីយបំភ្លឺពីឈ្មោះ យុន ងួន អាយុ៥៥ឆ្នាំ ត្រូវជាឪពុករបស់សព បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ទើបចេញពីពន្ធនាគារ ដែលជាប់ចោទពីបទហិង្សាដោយចេតនាវាយម្ដាយបង្កេីតខ្លួនឯង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនទៅតុលាការខេត្តកាត់ទោសឲ្យជាប់ពន្ធនាគារតែម្តង ។
ឪពុកជនរងគ្រោះ បន្តថា ចាប់តាំងពីកូនប្រុសត្រឡប់ពីចេញមកពីពន្ធនាគារវិញ កូនគាត់មានសតិខុសប្លែកពីមុន ឃេីញចេះតែនិយាយរវើរវាយ ដើរសើចញញឹមតែឯង ហើយចូលចិត្តធ្វើអ្វីប្លែកៗ ដូចមនុស្សមានសតិមិនគ្រប់អញ្ចឹង ប៉ុន្តែគាត់មិនបាននាំកូនទៅឲ្យពេទ្យពិនិត្យសុខភាពនោះទេ។
លុះនៅមុនថ្ងៃកើតហេតុ ម៉ោងប្រហែល១រំលងអធ្រាត នៅក្នុងភូមិកើតមានករណីគ្រោះថ្នាក់ចរាចណ៍ ពេលនោះគាត់បានទៅមើលហេតុការណ៍នេះជាមួយអ្នកភូមិនៅមណ្ឌលសុខភាពដូង ឃុំដូង លុះពេលត្រឡប់មកផ្ទះវិញស្រាប់តែឃើញកូនប្រុសចង.ក នៅក្រោមផ្ទះតែម្ដងបាត់ទៅហេីយ។
ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ព័ត៌មានទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយនគរបាលជំនាញ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងមែន។ ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សហការី
រូបភាព៖សមត្ថកិច្ចជំនាញពិនិត្យសពនៅកន្លែងកេីតហេតុ