មន្រ្តីជាន់ខ្ពស់ក្រសួងសាធារការ៖​ ការចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់-ស្ពាន នៅខេត្តចំនួន៤ ដើម្បីទទួលបានគុណភាពល្អប្រសើរតាមស្តង់ដារបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ និងលោក ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក រស់ បរម អគ្គនាយករងថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នៅថ្ងៃទី២៤ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យការអនុវត្តនិងវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ក្នុងក្របខណ្ឌថវិកាជាតិ ជំពូក៦១ និង២១ ឆ្នាំ២០២០ និង ២០២១ ក្នុងខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ។

ក្នុងឱកាសនោះផងដែរ ក្រុមការងារ បានណែនាំដល់អង្គភាពអនុវត្តគម្រោង ត្រូវអនុវត្តតាមអនុសាសន៍របស់លោកទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ក្នុងការសាងសង់ប្រកបដោយគុណភាព ចៀសវាងការធ្វើវិញដដែលៗ ម្ដងជាពីរដង ជាបីដង។

បន្ថែមទៀត លោកថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំងពីរ បានឲ្យអង្គភាពអនុវត្តយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនៅការដ្ឋាន ចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវរៀបចំផែនការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព ចៀសវាងការសាងសង់មានរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print